ព័ត៌មានសង្គម សន្តិសុខ

អភិបាលស្រុកម្នាក់រងការចោទថាខឹងគោចូលបរិវេណសាលាស្រុកយកកាំភ្លើងបាញ់ឱ្យងាប់

កំពង់ឆ្នាំង៖លោកវនស៊ីផាអភិបាលស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានរងការចោទប្រកាន់និងមានការរិះគន់ថា៖បានយកកាំភ្លើងបាញ់គោអ្នកស្រុកឱ្យងាប់ដោយសារខឹងគោមួយក្បាលនេះចូលទៅស៊ីស្មៅនៅក្នុងបរិវេណសាលាស្រុក។ហេតុការណ៍នេះបានកើតឡើងនៅសាលាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងកាលពីម៉ោង៤រសៀលថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

លោកវនស៊ីផាអភិបាលស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង

ប្រជាពលរដ្ឋបានឱ្យដឹងថា៖រឿងតូចតាចសោះអភិបាលស្រុកជាអ្នកបម្រើប្រជាពលរដ្ឋបានធ្វើឱ្យពលរដ្ឋមានការខកចិត្តត្រឹមរឿងគោចូលស៊ីស្មៅសោះដល់ថ្នាក់លើកដៃយកកាំភ្លើងបាញ់សម្លាប់គោសូមថ្នាក់លើពិចារណាក្នុងករណីនេះផង។

ក្រោយមកតាមព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ថា៖ករណីបាញ់សម្លាប់គោមួយក្បាលនៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យនេះ ម្ចាស់គោបានទទួលសំណង១.០០០ដុល្លារពីមន្ត្រីសាលាស្រុក។តែសមត្ថកិច្ចថានៅមិនទាន់រកឃើញអ្នកបាញ់គោនេះនៅឡើយទេហើយថាលោក វនស៊ីផាមិនមែនជាអ្នកបាញ់ដែរ។

ទាក់ទិនករណីខាងលើភា្នក់ងារគេហទំព័រRSCមិនទាន់មានការបំភ្លឺលម្អិតពីលោកវនស៊ីផាអភិបាលស្រុកសាមគ្គីមានជ័យនៅឡើយទេ។ភា្នក់ងារគេហទំព័រយើងរង់ចាំបានទទួលការបកស្រាយពិស្តាដើម្បីបញ្ជាក់ការពិតផ្សាយជូននាពេលក្រោយ៕ដោយ៖ដីមាស

 

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *