ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

អាជ្ញាធររឹតបណ្តឹងសន្តិសុខតំបន់ក្រហមចាប់ម៉ូតូល្មើស៤គ្រឿងនិងរថយន្ត១គ្រឿង

ភ្នំពេញ​៖​កាលពីយប់ថ្ងៃទី៣០​ខែមេសា​ឆ្នាំ២០២១​កម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញ​ចូលរួមពីមន្ត្រីខណ្ឌមានជ័យកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ។​ ដើម្បីការពារ​ការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមើលឯកសារផ្សេងៗពេលពលរដ្ឋធ្វើដំណើរឆ្លងកាត់​ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ​ដែលជាតំបន់ក្រហមហាមឃាត់ ។

ក្នុងការចុះអនុវត្តន៍ពង្រឹងសន្តិសុខនៅគោលដៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យគោលដៅច្រមុះជ្រូកនោះសមត្ថកិច្ចចាប់ម៉ូតូល្មើសចូលតំបន់ក្រហមចំនួន៤គ្រឿងនិងរថយន្ត១គ្រឿងនិងពិន័យតាមច្បាប់អន្តរការណ៍នៃរដ្ឋបាលរាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះ​អាជ្ញាធររាជធានីបានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥ នាក់៕ដោយ៖ចំប៉ា

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *