នាំយកអាវរងាជាង១ម៉ឺនអាវចែកជូនកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ

ព្រះវិហារ៖នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១បានចែកជូនអាវរងាចំនួន១០.៥១៩អាវដល់កងកម្លាំងចំនួន២៥អង្គភាពកំពុងឈរជើងការពារ ព្រំដែនកម្ពុជា-ថៃ នៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ។

អាវរងាចំនួន១០.៥១៩អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចាត់ចែងដោយលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។

កងកម្លាំងប្រដាប់អាវុធ បានសម្ដែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែង គិតគូរពីសុខទុក្ខជួយចិញ្ចឹមដល់យោធិន ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភហូបន្ថែម របស់សម្តេចចំនួន ៣.០០០រៀលក្នុង១ថ្ងៃសម្រាប់ម្នាក់។

កងទ័ពបានប្តេជ្ញាស្មោះត្រង់បម្រើ និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងស្មោះត្រង់ជាមួយសម្តេចទាំងទ្វេរឥតងាករេ៕ដោយ៖សៅវ៉ាន់ឌី

Leave a Reply

Your email address will not be published. Required fields are marked *