Featured ព័ត៌មានអន្តរជាតិ

កូនស្រីរបស់ Duterte ឈរឈ្មោះ ជាអនុប្រធានាធិបតី ហ្វីលីពីន

អន្តរជាតិ៖(ALJAZEERA) កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងអនុប្រធានាធិបតី ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែ អំពីផែនការបោះឆ្នោតឆ្នាំ២០២២របស់នាង។

អភិបាលក្រុង Christina Garcia-Frasco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា លោកស្រី Sara Duterte-Carpio អាយុ៤៣ឆ្នាំបានចូលប្រកួតប្រជែងជាតំណែងអនុប្រធានាធិបតីដោយការជំនួស បន្ទាប់ពីបេក្ខជនដើមរបស់គណបក្សនយោបាយរបស់នាង បានដកខ្លួនចេញ។

គួររំលឹកថា លោក Rodrigo Duterte  អាយុ៧៦ឆ្នាំបានប្រកាសកាលពីខែមុនថាលោកនឹងចូលនិវត្តន៍ពីនយោបាយ ក្រោយត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញពីការស្វែងរកអាណត្តិ៦ឆ្នាំទីពីរ ដែលកំពុងប្រឈមនឹងការស៊ើបអង្កេតដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើអ្វីដែលគេហៅថាសង្រ្គាមដ៏សាហាវរបស់គាត់ស្តីពីគ្រឿងញៀន។

គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជន១១០លាននាក់ នឹងរៀបចំការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២២ សម្រាប់តំណែងប្រធានាធិបតីរហូតដល់អភិបាលក្រុង និងមន្ត្រីមូលដ្ឋាន។យ៉ាងណាមិញ ក្រៅពី Marcos JR ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក៏មានអ្នកផ្សេងទៀតនៅក្នុងការស្ទង់មតិនៅឆ្នាំក្រោយ។

ក្នុងនោះរួមមានអតីតជើងឯកប្រដាល់ Manny Pacquiao អនុប្រធាន Leni Robredo អភិបាលក្រុងម៉ានីល Francisco Domagoso ព្រឹទ្ធសមាជិក Panfilo Lacson និងអតីតមេប៉ូលិស Ronald dela Rosa របស់លោក Duterte ផងដែរ៕ដោយ៖Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *