សន្តិសុខ

រថយន្តអង្គភាព​អគ្គិសនី​បើកបុក​បង្គោល​ភ្លើង​​បណ្តាលឱ្យក្រឡាប់

​ភ្នំពេញ៖រថយន្តអង្គភាពអគ្គិសនីកម្ពុជាបានបើកក្នុងល្បឿនលឿនក៏រេចង្កូតឡើងលើសួនចែកផ្លូវបុកបង្គោលភ្លើងបាក់រាបហើយក្រឡាប់តែម្តង។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិ​លេខ​៦ ក្នុងសង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ។

អ្នកដំណើរបានឱ្យដឹងថា មុនកើតហេតុរថយន្តខាងលើបានបើករេពេញផ្លូវក្នុងល្បឿនលឿន។រថយន្តនេះបានរេចង្កូតឡើងលើខឿនសួនចែកផ្លូវហើយបានបុកបង្គោលភ្លើង បណ្តាលឱ្យក្រឡាប់តែម្តង។

តែអ្នកបើកបរមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ។ពេលនោះគេសន្និដ្ឋានថា អ្នកបើកបរទំនងជាស្រវឹងស្រាទើបបាត់បង់ម្ចាស់ការបែបនេះ។បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​បានចុះមកស្ទូចយករថយន្តនេះ ទៅរក្សាទុករង់ចាំតំណាងអង្គភាពចូលខ្លួនដោះស្រាយសំណងសម្បត្តិរដ្ឋ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *