សន្តិសុខ

ឪពុកម្តាយទៅស្រុកថៃផ្ញើកូនជាមួយជីដូនលង់ទឹកស្លាប់២នាក់

បន្ទាយមានជ័យ៖ឪពុកម្តាយចេញទៅធ្វើការនៅស្រុកថៃបានផ្ញើកូនជាមួយម្តាយចាស់ឬជីដូនឱ្យជួយមើលថែខណៈជីដូនទៅវត្តក្មេង២នាក់បានចុះលេងទឹកស្រះក៏លង់ស្លាប់។នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ករណីនេះកើតឡើងនៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

ក្មេងលង់ទឹកស្លាប់២នាក់ឈ្មោះអ៊ីម ហុងអ៊ី ភេទប្រុស អាយុ៦ឆ្នាំ ឪពុកឈ្មោះខាន់ អ៊ីម អាយុ៣៦ឆ្នាំម្តាយឈ្មោះសេក ជីញ អាយុ៣២ឆ្នាំ។ ឈ្មោះឡមស្រីនា ភេទស្រីអាយុ៦ឆ្នាំ ឪពុកឈ្មោះវ៉ាយ ធួន អាយុ៣២ឆ្នាំម្តាយឈ្មោះសេក សារ៉េន អាយុ៣៦ ឆ្នាំ។ក្មេងរងគ្រោះទាំង២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា។

ឪពុក ម្តាយពួកគេបានទៅធ្វើការនៅប្រទេសថៃដោយផ្ញើកូនៗឱ្យឈ្មោះទេស វ៉ីត អាយុ៦១ឆ្នាំ ត្រូវជាម្តាយជាយាយជួយមើលថែរក្សា។ប៉ុន្តថ្ងៃកើតហេតុឈ្មោះទេស វ៉ីត បានទីវត្តធ្វើបុណ្យស្រាប់តែចៅនាំគ្នាទៅលេងក្នុងស្រះក៏លង់ស្លាប់ទាំង២នាក់តែម្តង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *