Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនប្រុសស្រីជាប់សង្ស័យថាលួចសហាយស្មន់ទៅតុលាការ

កណ្តាល៖សមត្ថកិច្ចខេត្តកណ្តាលបានបញ្ជូនប្រុសនិងស្រីជាប់សង្ស័យថាលួចសហាយស្មន់នឹងគ្នាតាមបណ្តឹងរបស់ប្តីស្រ្តីជាប្រពន្ធដែលបានផិតក្បត់ទៅតុលាការ។

មន្ត្រីនគរបាលបានប្រាប់តាមពាក្យបណ្តឹងថា ស្ត្រីជាប្រពន្ធរស់នៅជាមួយប្តីចេះតែរកាំរកូសមិនចុះសម្រុងនឹងគ្នា តែងតែរករឿងប្តី ជាហេតុធ្វើឱ្យប្តីមានការសង្ស័យ​ក៏ដាក់ប្រព័ន្ធGPSក្នុងទូរសព្ទរបស់ប្រពន្ធ។ក្រោយមកស្រាប់តែឃើញប្រពន្ធរបស់ខ្លួននៅជាមួយប្រុសសហាយក្នុងចម្ការស្វាយ។

ខណៈនោះធ្វើឱ្យប្តីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទាំង២នាក់កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នៅចម្ការ​ស្វាយ​ក្នុងភូមិ​បត់​តាជី សង្កាត់​ព្រែក​ហូរខេត្តកណ្តាល តាម​ពាក្យបណ្ដឹង​របស់​​ប្តីប្ដឹង​អំពី “ការ​លួច​ផិតក្បត់​មាន​សហា​យ​ស្មន់”។

បុរសជា​ប្តីឈ្មោះឡុ​ញ វណ្ណៈ អាយុ​៥១​ឆ្នាំនៅ​ ខណ្ឌមានជ័យ​ភ្នំពេញ ជា​អាជីវករ។ប្រពន្ធ​ដែល​រង​ការ​ចោទ​លួច​មាន​សហាយស្មន់ឈ្មោះសួន ពៅ អាយុ​៤៣​ឆ្នាំជាអ្នក​សម្អាងការ។បុរស​ដែល​លួច​ទាក់ទង​ប្រពន្ធ​គេ​ឈ្មោះអ៊ុំ ពន្លក អាយុ​៤០​ឆ្នាំ​ជា​កសិករ ។

ចំពោះមុខនគរបាល ប្រពន្ធបានទទួលស្គាល់ថា រូបនាងបានលួចមានទំនាក់ទំនងជាមួយប្រុសសហាយ ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ពិតមែន។ នាងក៏បានសារភាពថា ធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកទៀតផង។កម្លាំងនគរបាលបានរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *