Featured ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនឧកញ៉ា ឌួងងៀប ពីបទពាក់ព័ន្ធចេញសែកស្អុយជិត១០លានដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនឧកញ៉ា ឌួងងៀប ពីបទរំលោភលើទំនុកចិត្តនិងពាក់ព័ន្ធចេញសែកស្អុយជិត១០លានដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈបានបញ្ជូន ឧត្តមសេនីយ៍ឯកអគ្គលេខាធិការរងក្រសួងមហាផ្ទៃ និងជាឧកញ៉ាឈ្មោះឌួង ងៀប ទៅតុលាការភ្នំពេញ ដើម្បីសាកសួរតាមពាក្យបណ្តឹងរបស់ជនជាតិចិនតៃវ៉ាន់ពីបទ ឆបោកលើទឹកប្រាក់ជិត១០ លានដុល្លារ។

ក្រោយពេលសាកសួររួច ជនជាប់ចោទឈ្មោះ ឧកញ៉ា ដួង ងៀបត្រូវបានតុលាការចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារPJរង់ចាំកាត់ទោសនាពេលក្រោយ។កម្លាំងនគរបាលបាន អនុវត្តតាមដីកាឱ្យនាំខ្លួនរបស់តុលាការ ភ្នំពេញ លោកឧកញ៉ា ឌួង ងៀប ត្រូវបានចាប់ខ្លួននៅមុខសណ្ឋាគារ ដឺគ្រី ផ្លូវឌួង ងៀបសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

មន្ត្រីតុលាការបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ១០៤៣ចុះថ្ងៃទី១ខែមីនា ឆ្នាំ២០២១បណ្តឹងរបស់ឈ្មោះ Huang Hsiao Hsienបានប្តឹងឈ្មោះ ឌួង ងៀបនិងឌួង ម៉េងហុងពីបទឆបោកនិងក្លែងឯកសារសាធារណៈនិងសមគំនិតក្នុងអំពើឆបោកនិងអំពើក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅភ្នំពេញកំឡុងឆ្នាំ២០១៨កន្លងទៅ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *