ព័ត៌មានសង្គម

បញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម

កំពង់ចាម៖អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុនចាន់ដា,ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២  អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។ពិធីក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងនោះក៏មានប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រះរាជាអាជ្ញា អភិបាលរងខេត្ត កងកម្លាំងទាំងបី មេបញ្ជាការកងរាជអាវុធហត្ថទូទាំងរាជធានី/ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មីស្ថិតក្នុងស្រុកកំពង់សៀម៕ញ៉ែម សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *