Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ក្រាបកន្លែងលក់បារីអេឡិចត្រូនិក១៥ទីតាំងនិងចាប់អ្នកប្រើប្រាស់៣១នាក់

ភំ្នពេញ៖កម្លាំងនគរបាលបានចុះបង្ក្រាបកន្លែងលក់បារីអេឡិចត្រូនិក(E-Cigarette)ចំនួន១៥ទីតាំង និងចាប់អ្នកប្រើប្រាស់ចំនួន ៣១នាក់រួមជាមួយវត្ថុតាងជាច្រើន។សមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននិង នគរបាល រាជធានីភ្នំពេញដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។

ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនាបានបញ្ជាក់ឱ្យដឹងថា កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀននិងនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ដល់ទី២៥ ខែមិថុនាបានចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិក E-Cigarette នៅក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់។

សមត្ថកិច្ចបង្ក្រាបទីតាំងបានចំនួន១៥កន្លែង អ្នកលក់បារីអេឡិចត្រូនិកនិងអ្នកប្រើប្រាស់សរុបមានចំនួន៣១នាក់ ស្រី៤នាក់យកមកអប់រំធ្វើកិច្ចសន្យានិងចាប់យកវត្ថុតាងសរុបរួមមាន-បារីអេឡិចត្រូនិក Yooz និង Vape ៣.៤០៩ ដើម។-បារីអេឡិចត្រូនិក Sisa ៣ ដើម។-ទឹកថ្នាំបារីអេឡិចត្រូនិក Yooz និង Vape  ២.៧៨៥ ដប និង៩២២ប្រអប់-ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក Yooz និង Vape ១.២៦៦ឈុត និង-ខ្សែសាកបារី អេឡិចត្រូនិក៦ប្រអប់៕

រូប៖នគរបាល

rsc

Leave a Reply

Your email address will not be published. Required fields are marked *