ព័ត៌មានសង្គម សន្តិសុខ

បង្ក្រាបទីតាំងសេវាផ្លូវភេទបន្លំកោសជប់-ម៉ាស្សាចាប់ម្ចាស់២នាក់និងស្រីបម្រើ

ភ្នំពេញ៖កម្លាំង​អគ្គស្នងការនគរបាលជាតិកាលពីយប់ថ្ងៃទី២៩ ខែមិថុនាបានបង្ក្រាបកន្លែងសេវាផ្លូវភេទជ្រក​ក្រោម​ផ្លាកកោស​ជប់​និង​ម៉ាស្សាចាប់ម្ចាស់២នាក់និងស្រីបម្រើសេវា៣នាក់។

មន្តី្រចុះអនុវត្តច្បាប់បានឱ្យដឹងថា ទីតាំងនោះយីហោ​“៦៦៦”ស្ថិត​នៅផ្ទះ​លេខ​៧Aផ្លូវជាតិ​លេខ​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ដោយចាប់ប្តីនិង​ប្រពន្ធហើយនាំ​ស្រីបម្រើសេវា​​៣​នាក់ជាអនីតិជនម្នាក់​ទៅ​សាក​សួរ​​។ថៅកែ​ហាង​២​នាក់​នោះឈ្មោះ​ ​ចូ​ច ជឿន អាយុ​២៩​ឆ្នាំ​ និង​​ប្រពន្ធ​​ឈ្មោះ​ ហន សុភា​នី​ អាយុ​៤១​ឆ្នាំ​ទាំង​២​នាក់​​នៅផ្ទះ​ខាងលើ ។

កន្លែងបម្រើសេវាផ្លូវភេទនេះបាន​បើក​ដំណើរការយូរមកហើយ។​ក្រោយ​មានការ​ស៊ើបអង្កេតស្រាវ​ជ្រាវ​ពី​កម្លាំង​នគរបាល​ជំនាញ​យ៉ាងច្បាស់លាស់និងទទួលបាន​ព័ត៌មានពិត​រួចមកកម្លាំង​ចុះ​ឆែកឆេរនិងបង្ក្រាប​តែ​ម្តង ។

ទីតាំងនេះមានបន្ទប់​ចំនួន៤​សម្រាប់ទទួលភ្ញៀវសេវាផ្លូវភេទសមត្ថកិច្ច​ចម្រុះរក​ឃើញ​ ​ស្រោមអនាម័យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​ជា​ច្រើន។បន្ទាប់​ពី​បញ្ចប់​ការ​ឆែកឆេរក៏បាន​បាន​ឃាត់ខ្លួន ថៅកែ​ហាង​២​នាក់​ប្តី​ប្រពន្ធ​និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួនហើយត្រូវកម្លាំងចម្រុះបិទទ្វារបណ្តោះអាសន្ន៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *