Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនចិន១៦នាក់លួចបើកល្បែងអនឡាញខុសច្បាប់នៅក្រុងតាខ្មៅទៅតុលាការ

កម្លាំងសមត្ថកិច្ចខេត្តកណ្តាលបានបញ្ជូនជនជាតិចិន១៦នាក់ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន៧២នាក់ក្រោយពីបង្ក្រាបល្បែងអនឡាញដ៏ធំមួយក្នុងក្រុងតាខ្មៅទៅតុលាការដើម្បីចាត់ការតាមច្បាប់។លោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការរងនគរបាលខេត្តកណ្តាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញាកន្លងទៅបន្ទាប់ពីមានការបញ្ជាពីថ្នាក់ខេត្តលោកបានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងអាជីវកម្មល្បែងអនឡាញ របស់ជនជាតិចិនមួយនៅក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ។ក្នុងនោះបានរកឃើញជនជាតិចិនជាមេការ-អ្នកបច្ចេកទេសនិងបុគ្គលិកចំនួន៧២នាក់ ហើយសម្រេចបិទបិទទ្វារជាបណ្តោះអាសន្នដើម្បីឱ្យមន្ត្រីជំនាញអនុវត្តនីតិវិធី។លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងដែរថា បន្ទាប់ពីត្រួតពិនិត្យទីតាំងអាជីវកម្មខាងលើគឺអាជីវកម្មនេះជាប្រភេទល្បែងអនឡាញខុសច្បាប់ និងបានរកឃើញជនជនចិនចំនួន៧២នាក់។បន្ទាប់មកសមត្ថកិច្ចបានបញ្ជូន១៦នាក់ទៅតុលាការនិងក្រៅពីនោះគឺកំពុងសាកសួរទៅតាមនីតិវិធី។សូមបញ្ជាក់ថា ជនជាតិចិនទាំង៧២នាក់នោះមាន១៦នាក់មិនមានឯកសារត្រឹមត្រូវទេ។ការបើកល្បែងអនឡាញនៅទីតាំងខាងលើនេះគឺប្រើប្រាស់អាជ្ញាបណ្ណនៅរាជធានីភ្នំពេញ។ប៉ុន្តែពួកគេមកលួចបើកល្បែងអនឡាញនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលទៅវិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *