Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​សត្វ​ផ្សោត​នៅ​ខេត្តក្រចេះ​ប្រទះឃើញ​ទើប​បង្កើត​បានកូន​មួយ​ក្បាល​ទៀត​

ក្រចេះ​៖​កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែលមាន​អាយុកាល​ប្រហែលជា​ពីរ​ថ្ងៃ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​បួន​ក្បាល​។​ការប្រទះឃើញ​នៅត្រង់ចំណុច​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មី​នេះ​គឺជា​កូន​ផ្សោ​តទី​បី​ហើយ​ដែល​ត្រូវបាន​កត់ត្រា​ថា​បានកើត​នៅក្នុង​ឆ្នាំ​២០២០​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ​ផងដែរ​។ ក្រុមការងារ​ស្រាវជ្រាវ​និង​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​មកពី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹងត្រែង និង​អង្គការ WWF-​កម្ពុជា បាន​ចុះ​សិក្សា និង​តាមដាន​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​។​

​ពួគក្រុម​ការងារ​បាន​ជិះទូក និង​ថតរូប​សត្វ​ផ្សោត​ទន្លេមេគង្គ ដើម្បី​ធ្វើការ​វិភាគ​អត្តសញ្ញាណ​របស់​សត្វ​ផ្សោត តាម​ដង​ទន្លេមេគង្គ ចម្ងាយ ១៩០ គ​.​ម ចាប់ពី​ទី​រួម​ខេត្តក្រចេះ ទៅដល់​ព្រំប្រទល់​ឡាវ​ក្នុង​ខេត្តស្ទឹងត្រែង​។ ក្នុង​ដំណើរ​សិក្សា​នេះ ក្រុមការងារ​ក៏បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​ចំនួន​ពីរ​ក្បាល​ផងដែរ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *