សន្តិសុខ

នៅខណ្ឌ​ពោធិ​សែន​ជ័យ​សមត្ថកិច្ច​ចាប់​ស្រ្តីម្នាក់​រួមជាមួយ​ថ្នាំញៀន​

ភ្នំពេញ​៖​កម្លាំង​នគរបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់​ស្ត្រី​សង្ស័យ​ម្នាក់​ជួញដូរ​ថ្នាំញៀន ត្រូវ​ជាក់ស្តែង រួមជាមួយ​ថ្នាំញៀន​៦​កញ្ចប់​។​ក្នុងនោះ​មាន​២​កញ្ចប់​ធំ និង​សម្ភារ​ឧបករណ៍​ជក់​មួយចំនួន ។​

ការចុះ​ចាប់​ជនសង្ស័យ​ក្រោម​បញ្ជា​រលោក​វរសេនីយ៍ទោ ម៉ន វុ​ធី អធិការ​ខណ្ឌ កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅផ្ទះ​ជួល​លេខ​១ ផ្លូវ​បេតុង ក្រុម​២០ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

​ស្ត្រី​សង្ស័យ​នគរបាល​ឃាត់ខ្លួន​ឈ្មោះ សុខ ចាន់ អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះកើតហេតុ ដកហូត​បាន​ថ្នាំញៀន​៦​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ ឧបករណ៍​ជក់ ថង់​ច្រក​មួយចំនួន​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *