ព័ត៌មានសង្គម សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០២០-២០២៤

​ភ្នំពេញ​៖​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​២០២០-២០២៤ និង​គម្រោង​វិនិយោគ ៣​ឆ្នាំ​រំកិល ២០២០-២០២២​។​ក្នុងនោះ​គម្រោង​សកម្មភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​២០៧ គម្រោង​សកម្មភាព​របស់​រដ្ឋបាល​ខណ្ឌ​សង្កាត់​ចំនួន​៤០៩​គម្រោង​។​គម្រោង​សកម្មភាព​របស់​មន្ទីរ​អង្គភាព​ចំនួន​៨១​គម្រោង​សរុប​មាន​ថវិកា​គាំទ្រ​ប្រមាណ​៩៨៥.០០០.០០០.០០០​រៀល ។​

​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​២៦​កុម្ភៈ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​អភិបាល​រាជធានី​បាន​បន្តថា​ក្នុងនោះ​ឆ្នាំ​២០១៩​ដែរ​បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​កិច្ចសន្យាជួល​ទីតាំង​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​សរុប​ចំនួន​៣៣​ទីតាំង​ដោយបាន​ចុះកិច្ចសន្យា​ជាមួយ​ឯកជន​ក្រៅពី​ទីតាំង​ទ្រព្យសម្បត្តិ​រដ្ឋ​ចំនួន​៤៤​ទីតាំង​។​បាន​ចុះបញ្ជី​ទីតាំង​វិនិយោគ​នៅ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​ភ្នំពេញ​សរុប​២៥​ទីតាំង​។​

​ដោយឡែក​ចំពោះ​ការដោះស្រាយ​ផលប៉ះពាល់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ភាគី​ក្រុមហ៊ុន​ocic​បាន​បន្ត​ចែក​ប័ណ្ណ​លើក​ទី​៥​ដែល​គិត​មកដល់ពេលនេះ​យើង​បាន​រួមគ្នា​ដោះស្រាយ​ផលប៉ះពាល់​និង​រៀបចំ​ពិធី​ចែក​ប័ណ្ណ​ប្រគល់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២៩៥​ប័ណ្ណ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ខាងមុខនេះ​៕វណ្ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *