Featured ព័ត៌មានសង្គម សេដ្ឋកិច្ច

ផលត្រីទឹកសាបនៅគន្លងដាយនេសាទ ឆ្នាំនេះបានកើនឡើងជាងឆ្នាំមុន

ភ្នំពេញ៖ផលត្រីនៅតាមគន្លងដាយនេសាទ ឆ្នាំនេះកើនឡើងជាងឆ្នាំមុន ដោយសារការ បង្ការ និងសហការបង្ក្រាបបទល្មើសនេសាទបានល្អច្រើន។នេះជាការថ្លែងរបស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពេលចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅតាមគន្លងដាយនេសាទ ក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែធ្នូ។លោករដ្ឋមន្ត្រីបានសម្តែងអំណរសាទរ ចំពោះផលត្រីដែលកើនឡើង ហើយប្រជាពលរដ្ឋ​កាន់​តែរីករាយក្នុងការទិញត្រីធ្វើប្រហុកបានកាន់តែច្រើន។​ផលត្រីដែល​ប្រមូលបានជាប្រភេទត្រី​ប្រហុក។ក្នុងនោះត្រីប្រភេទស្លឹកឫស្សីប្រមាណ៧០ភាគរយ-ត្រីឆ្វៀត១០ភាគរយនិងត្រីចម្រុះ២០ភាគរយ។លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើប្រហុករហូតមកទល់ពេលនេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅតែបន្តធ្វើប្រហុកតាមបែបប្រពៃណីសម្រាប់ប្រើប្រាស់ប្រចាំ​គ្រួសារ។​ រីឯ​សហ​គ្រិន​ខ្នាតតូច និងមធ្យមវិញ កំពុងកែច្នៃប្រហុកស្ងួតតាមតម្រូវការទីផ្សារ។បច្ចុប្បន្ន​កំពុង​ស្នើសុំវិញ្ញាបនបត្របញ្ជាក់គុណភាព សុវត្ថិភាព ដើម្បីបង្កើន​ទំនុកចិត្ត និងតម្លៃបន្ថែម​សម្រាប់​ការនាំចេញ។គួរបញ្ជាក់ថា រដូវបើកនេសាទតាមគន្លងដាយត្រីនីមួយៗ ចាប់ផ្ដើមពីខែតុលាដល់ខែកុម្ភៈ ។តែផែ្អក​លើស្ថានភាពទឹកនៅបឹងទន្លេសាប បើគ្មានព្យុះហើយមេឃស្រឡះល្អ គន្លងដាយ​អាចប្រមូល​ផលត្រីចាប់ពីខែធ្នូដល់ខែមករា តែជាទូទៅក្នុងពេលខែខ្នើត ត្រីត្រូវចុះពីបឹងទន្លសាបទៅរកទន្លមេគង្គវិញ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *