Featured ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនបុរសចិនម្នាក់ទៅតុលាការករណីប្រើកាំភ្លើងបាញ់ច្រើនគ្រាប់បង្កភ័យខ្លាច

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់បុរសចិនម្នាក់ករណីប្រើកាំភ្លើងខ្លីខុសច្បាប់ បាញ់ជាច្រើនគ្រាប់បង្កឱ្យពលរដ្ឋមានការភ័យខ្លាច និងបញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៣។សមត្ថកិច្ចបានឱ្យដឹងថា ផ្នែកជំនាញបានបញ្ជូនជនជាតិចិនម្នាក់ដែលពាក់ព័ន្ធករណីប្រើកាំភ្លើងបាញ់ជាច្រើនគ្រាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហើយបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។គួរបញ្ជាក់ថា កាលពីម៉ោងជាង៤ទៀបភ្លឺថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៣ មានជនជាតិចិនម្នាក់ស្រវឹង បានដកកាំភ្លើងខ្លីម៉ាកK54 បាញ់ជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលពលរដ្ឋមានការភ័យខ្លាចនៅម្តុំ បុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ក្រោយបង្កហេតុជនសង្ស័យបានដើរទៅដល់ផ្ទះសំណាក់មួយយីហោ“ភីអេរួជាហូថេល” ភូមិក្បាលដំរី សង្កាត់កាកាប២ ដែលជាកន្លែងស្នាក់នៅរបស់ខ្លួន។ បន្ទាប់ទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ក៏បញ្ជាកម្លាំងតាមចាប់ជនបង្កបាននៅព្រឹកថ្ងៃទី៦ខែកក្កដាជាមួយវត្ថុតាងកាំភ្លើងខ្លីនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *