ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យ១៦នាក់ទៅតុលាការករណីដេញកាប់កម្មករហាងស្រាក្រឡុក

បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញាបានបញ្ជូនជនសង្ស័យ១៦នាក់ទៅតុលាការ ករណីដេញកាប់កម្មករហាងស្រាក្រឡុកមួយ។ហេតុការណ៍នេះបានកើតឡើងនៅម្តុំវេទិកាសួនមានជ័យស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣។សមត្ថកិច្ចបានឱ្យថា មុនកើតហេតុមានក្រុមទំនើងបានជិះម៉ូតូមកកាប់ចាក់និងគប់គ្នាជាមួយកម្មករហាងស្រាក្រឡុកមួយនិងហាងបបរស ធ្វើឱ្យមានអ្នករបួសនិងខូចខាតសម្ភារ។ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានចុះចាប់ប្រុសស្រីចំនួន១៦នាក់ ហើយរឹបអូសសម្ភារប្រព្រឹត្តល្មើសមានកាំបិតវែង៣និងម៉ូតូ៥គ្រឿង រួចនាំយកទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។ ក្រោយសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *