ភ្នំពេញ៖រថយន្តធំដឹកទំនិញបានបើកគេចពីរថយន្តប្រុងឆ្លងផ្លូវ ក៏បួងចង្កូតបង្ខំបណ្តាលឱ្យក្រឡាប់ចាក់ទំនិញលើផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ។ហេតុការណ៍នេះបានកើតទ្បើងនៅតាមផ្លូវជាតិលេខ៦អារ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តធំដឹកទំនិញបានបើកចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៦អារ ពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏មានរថយន្តខាងមុខប្រុងបត់ឆ្លងផ្លូវ តៃកុងក៏បួងចង្កូតគេចដោយបង្ខំ បណ្តាលក្រឡាប់ចាក់ទំនិញលើផ្លូវតែម្តង។តែក្នុងគ្រោះថ្នាក់ចរាចរណ៍នោះមិនបណ្តាលឱ្យតៃកុងរងរបួសធ្ងន់ និងមិនបង្កប៉ះពាល់ដល់អ្នកដទៃទេ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍កុំឱ្យកកស្ទះចរាចរណ៍ ។ម្ចាស់រថយន្តបានហៅរថយន្តមួយគ្រឿងទៀតមកផ្ទេរទំនិញ និងយករថយន្តនោះទៅជួសជុល៕
Related Articles
តារាចម្រៀងណុប បាយ៉ារិទ្ធ ប្រកាសថា «លោកបានឆ្លងជំងឺ Covid-19»
ភ្នំពេញ៖ច្បាស់ហើយ!តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook ថា «លោកបានឆ្លងជំងឺ Covid-19» អ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវតែក្លាហានបញ្ជាក់ការពិត។ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានប្រកាសថា ក៏មានវិជ្ជមានកូវីដ-១៩ផងដែរបន្ទាប់ពីរកឃើញពិធីការិនី ចាន់ កែវនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩ នៅពេលនេះ ។ សូមជម្រាបថា, តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook របស់ខ្លួនឯងមុននេះបន្តិចថា «លោកបានឆ្លងជំងឺ Covid-19» ។ តាមរយៈសាររបស់លោក បង្ហាញពីភាពក្លាហាន បញ្ជាក់ប្រាប់សាធារណជន ដើម្បីជាការចូលរួមចំណែកការពារ ការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ។ ដោយឡែកលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ សារព័ត៌មានថា , តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ-១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់។ ក្នុងភាពក្លាហាន ទន្ទឹមគ្នានេះ លោក […]
មានប្រជាពលរដ្ឋជាច្រើនបានមកកម្សាន្តនៅខេត្តសៀមរាប
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យថាៈដំណើរការ “កម្មវិធីសម្រាកសៀមរាប” គឺមានប្រជាពលរដ្ឋជាច្រើនបានមកលេងនៅខេត្តសៀមរាប ។ប៉ុន្តែក៏មានការកង្វល់ដែរ ដោយសារតែមនុស្សមកលេងច្រើន ដោយមានកន្លែងកម្សាន្តខ្លះមិនបានអនុវត្តឱ្យបានពេញលេញ ។ប៉ុន្តែភាគច្រើនបានអនុវត្តបានល្អ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មានក្លិបកម្សាន្តមួយត្រូវបានបិទទាំងយប់ ដោយសារតែមានមនុស្សចូលច្រើន ហើយគន្លាតមិនបានតាមស្តង់ដារ។សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា “ជារួមគឺល្អណាស់ មនុស្សមកច្រើនមែនទែន ដោយការសប្បាយ ហើយគោរពបានត្រឹមត្រូវ ភាគច្រើនគឺបានពាក់ម៉ាស់ទាំងអស់ ហើយកម្មវិធីគឺរៀបចំបានល្អ។ ជាពិសេសមានប្រជាពលរដ្ឋបានមកលេងច្រើននៅអង្គរវត្ត ដោយសារតែទីធ្លាទូលាយ ហើយមិនបានបញ្ហាអ្វីកើតឡើងទេ”។ សម្តេចពិជ័យសេនាបានបន្តថាៈ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យឈប់សម្រាក ៥ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកម្សាន្ត ។ជាពិសេសមកលេខអង្គរវត្តច្រើនរហូតមកដល់ពេលនេះ ដំណើរការកម្មវិធីសម្រាកសៀមរាប គឺបានប្រព្រឹត្តទៅដោយរលលូន មិនមានបញ្ហាអ្វីទេ៕សុភាព
រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅស្រុកសំរោងទង
កំពង់ស្ពឺ៖រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមនៅផ្លូវជាតិលេខ៤ក្នុងភូមិរំលោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកក្កដា។ មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ម៉ូង ម៉ុន អាយុ៧០ឆ្នាំនៅភូមិចម្ការរដ្ឋ ឃុំវល្លិ៍សរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ជនរងគ្រោះបើកម៉ូតូពីលិចទៅកើតស្រាប់តែមានរថយន្ដម៉ាកDEAWOO ផ្លាកលេខព្រះសីហនុ 3A-7573 សណ្ដោងសឺមីរ៉ឺម៉ករបស់ក្រុមហ៊ុនដឹកជញ្ជូនSP មកបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ក្រោយមកមន្ត្រីជំនាញបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង់រង់ចាំដោះស្រាយពេលក្រោយ៕