ព័ត៌មានអន្តរជាតិ

តើ​ក្រុមសកម្មប្រយុទ្ធ ហេស​ប៊ូ​ឡា​មាន​អាវុធ​ប្រភេទ​អ្វីខ្លះ​?

អន្តរជាតិ៖ក្រុម​ហេ​សប៊ូ​ឡា​របស់​លី​បង់ ​បាន​បាញ់ប្រហារ​ឆ្លង​ព្រំដែន​ប្រចាំ​ថ្ងៃ​ជាមួយ​សត្រូវ​សួ​ពូជ​របស់​ខ្លួន​គឺ​អ៊ីស្រាអែល។ខណៈ​ដែល​សង្គ្រាម​កំពុង​ឆាបឆេះ​នៅ​តំបន់​ហ្កា​ហ្សា ដោយ​ក្រុម​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ បាន​ពង្រីក​ឃ្លាំង​អាវុធ​ដ៏​ធំ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​​ទីភ្នាក់ងារ​សារព័ត៌មាន AFP ពិនិត្យ​មើល​កម្លាំង​អាវុធ​របស់​ក្រុម​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​នេះ និង​របៀប​ដែល​អាវុធ​បាន​ពង្រីក​ចាប់តាំងពី​ក្រុម​នេះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០០៦​។​-ប្រដាប់អាវុធ​និង​មាន​គ្រោះថ្នាក់៖​ ហេស​ប៊ូ​ឡា​គឺជា​ក្រុម​សកម្មប្រយុទ្ធ​លី​បង់​តែ​មួយគត់​ដែល​បាន​រក្សា​អាវុធ​របស់​ខ្លួន​បាន។​បន្ទាប់​ពី​ទីបញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​ឆ្នាំ១៩៧៥-១៩៩០ របស់​លី​បង់ ហើយ​ឥឡូវនេះ​ត្រូវបាន​ចាត់ទុក​ថា​មាន​ឃ្លាំង​អាវុធ​ដ៏​មាន​ឥទ្ធិពល​ជាង​កងទ័ព​ជាតិ​ទៅ​ទៀត​។​​វា​ក៏​ជា​ក្រុម​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង“​អ័ក្ស​នៃ​ការតស៊ូ​”ដែល​ជា​សម្ព័ន្ធមិត្ត​នៃ​បណ្តា​ក្រុមគាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់ ដែល​ភាគច្រើន​ស្ថិត​នៅ​ប្រទេស​អ៊ីរ៉ាក់ ស៊ី​រី យេ​ម៉ែន និង​ដែនដី​ប៉ាឡេ​ស្ទីន​។​ សង្គ្រាម​អ៊ី​ស្រា​អ៊ែល​-​ហេស​ប៊ូ​ឡា​ឆ្នាំ២០០៦ បាន​សម្លាប់​មនុស្ស​ជាង ១.២០០នាក់​នៅក្នុង​ប្រទេស​លី​បង់ ភាគច្រើន​ជា​ជន​ស៊ីវិល និង១៦០នាក់​នៅ​អ៊ីស្រាអែល ភាគច្រើន​ជា​ទាហាន​។​លោកស្រី ឌី​ណា អា​រ៉ាក់​ជី (Dina Arakji) មក​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Control Risks បាន​និយាយថា “​ចាប់តាំងពី​ពេលនោះ​មក ហេស​ប៊ូ​ឡា​បាន​ពង្រីក​បរិមាណ​និង​គុណភាព​នៃ​ឃ្លាំង​អាវុធ​របស់​ខ្លួន​យ៉ាង​រឹងមាំ​។​លោកស្រី​បាន​និយាយទៀតថា “​ក្នុង​ឆ្នាំ២០០៦ក្រុម​នេះ​មាន​រ៉ុក្កែត​ប្រហែល១៥.០០០គ្រាប់ ។ខណៈ​ការប៉ាន់ប្រមាណ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​បង្ហាញថា ចំនួន​នេះ​បាន​គុណ​ភាពនឹង​ជិត១០ដង”​។​​ក្រុម​នេះ​ក៏​ទទួលបាន​បទពិសោធន៍​ប្រយុទ្ធ​ដ៏​សំខាន់​ផង​ដែរ បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រយុទ្ធ​គ្នា​ជា​ច្រើន​ឆ្នាំ​នៅ​ខាង​លោក​ប្រធានាធិបតី បា​សាអាល់ អា​សាដ (Bashar al-Assad) ក្នុង​សង្គ្រាម​ស៊ីវិល​របស់​ស៊ី​រី​។​ការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​លី​បង់​-​អ៊ីស្រាអែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី៨ ខែតុលា ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​របស់​ពួក​ហា​ម៉ាស់​ប្រឆាំងនឹងអ៊ីស្រាអែល​បាន​បង្ក​ឱ្យ​មាន​សង្គ្រាម។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះក្រុម​ហេ​សប៊ូ​ឡា​បាន​កំណត់​មុខសញ្ញា​គោលដៅ​របស់​ខ្លួន​តែ​នៅ​ជិតៗ​ព្រំដែន​អ៊ីស្រាអែល​ប៉ុណ្ណោះ​។​​ប្រធាន​ក្រុម​ហេស​ប៊ូ​ឡា លោកហាស​សាន់ ណា​ស្រាល់​ឡា(Hassan Nasrallah) បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា ក្រុម​របស់​លោក​មាន​អាវុធ​ទំនើបៗដែល​មាន​សមត្ថភាព​វាយប្រហារ​ជ្រៅ​ទៅក្នុង​ទឹកដី​អ៊ីស្រាអែល​។-អ្នក​ប្រយុទ្ធ​និង​ផ្លូវ​រូង​ក្រោម​ដី៖​ក្នុង​ឆ្នាំ២០២១ លោក​ណា​ស្រាល់​ឡា​បាន​អះអាងថា ក្រុម​របស់​គាត់​មាន​អ្នក​ប្រយុទ្ធ​ដែល​ហ្វឹកហាត់​ និង​ប្រដាប់អាវុធ​ប្រហែល១០០.០០០នាក់​។​ ប៉ុន្តែ​លោកស្រី​អា​រ៉ាក់​ជី​បាន​និយាយថា ចំនួន​ទ័ព​ទំនង​ជា​ធំ​ជាង​នេះ​។​​លោកស្រី​អា​រ៉ាក់​ជី​បានបន្តថា អ្នក​ប្រយុទ្ធ​របស់​ក្រុម​នេះ រួម​មាន​កងកម្លាំង​វរជន ដែល​គេ​ស្គាល់​ថា អង្គភាព​រ៉ា​ដ​វ៉ាន់ (Radwan) ដែលអាច​ត្រូវ​បាន​ពណ៌នា​ថា​ជា​កងកម្លាំង​ពិសេស​របស់​ក្រុម​នេះ​។​ ចាប់តាំងពី​ជម្លោះ​ឆ្នាំ២០០៦ បានបញ្ចប់ក្រុម​មូស្លីម​និកាយ​ស៊ី​អ៊ី​ត​នេះ​មិន​មាន​វត្តមាន​យោធា ដែល​អាច​មើលឃើញ​នៅតាម​ព្រំដែន​ភាគខាងត្បូង​នៃ​ប្រទេស​លី​បង់  ដែល​ត្រូវបាន​ល្បាត​ដោយ​កង​រក្សាសន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ​នោះទេ​។​ប៉ុន្តែ​ក្រុម​ហេស​ប៊ូ​ឡា​បាន​រក្សា​ឥទ្ធិពល​ដ៏​ធំ​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ ជា​កន្លែង​ដែល​ខ្លួន​បាន​សាងសង់​កន្លែង​លាក់ខ្លួន​និង​ផ្លូវ​រូង​ក្រោម​ដី​ជា​ច្រើន​។​ អ៊ីស្រាអែល​បាន​ចោទប្រកាន់​ក្រុម​ហេស​ប៊ូ​ឡា​ថា ​បាន​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​ឆ្លង​ព្រំដែន ហើយ​បាន​អះអាងថា​បាន​បំផ្លាញ​វា​ចោល​ជា​ច្រើន​កន្លែង​។​​លោកស្រី​អា​រ៉ាក់​ចាបា​ននិយាយថា បណ្តាញ​ផ្លូវ​រូង​ក្រោម​ដី​ទំនងជា​មាន​លក្ខណៈ​ទូលំទូលាយ​​មិន​មាន​ការចង្អុលបង្ហាញ​ទេ​ថា ​ក្រុម​ហេស​ប៊ូ​ឡា​បាន​បញ្ឈប់​ការសាងសង់​ផ្លូវ​រូង​ទាំងនោះ​។​ -មី​ស៊ី​ល​បញ្ជា​ទិស​ជាក់លាក់៖​ ក្នុង​ខែកញ្ញាឆ្នាំ២០១៨ លោក​ណា​ស្រាល់​ឡា​បាន​និយាយថា ក្រុម​របស់​គាត់​បានទទួល“​មី​ស៊ី​ល​បញ្ជា​ទិស​ជាក់លាក់​” បើទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​របស់​អ៊ីស្រាអែល ​ក្នុង​ការរារាំង​ខ្លួន​មិនឱ្យ​ធ្វើ​ដូច្នេះ​ក៏ដោយ​។​​លោកស្រី​អា​រ៉ាក់​ជី​បាន​និយាយថា មី​ស៊ី​ល​បញ្ជា​ទិស​ជាក់លាក់​អាច​អនុញ្ញាត​ឱ្យ​ក្រុម​នេះ វាយប្រហារ​គោលដៅ​មុខសញ្ញា​ជាមួយនឹង​កម្រិត​ខ្ពស់​ នៃ​ភាពត្រឹមត្រូវនិង​កម្រិត​នៃ​កំហុស​ទាប​។​ក្នុង​ខែកុម្ភៈឆ្នាំ២០២២ លោក​ណា​ស្រាល់​ឡា​បាន​និយាយថា ហេស​ប៊ូ​ឡា​មាន“​សមត្ថភាព​បំប្លែង​មី​ស៊ី​ល​របស់​យើង​ទៅ​ជា​មី​ស៊ី​ល​ដ៏​ជាក់លាក់​”។​ក្នុង​ខែសីហា​ឆ្នាំនេះ គាត់​បាន​និយាយថា ហេស​ប៊ូ​ឡា​នឹង​ត្រូវការ​មី​ស៊ី​ល​បញ្ជា​ទិស​ជាក់លាក់​ខ្ពស់​មួយចំនួន​ ដើម្បី​បំផ្លាញ​គោលដៅ​របស់​អ៊ីស្រាអែលរួមមាន “​អាកាសយានដ្ឋាន​ស៊ីវិលនិង​យោធា មូលដ្ឋាន​អាកាស ស្ថានីយ​ថាមពល​” និង​រោងចក្រ​នុយក្លេអ៊ែរ​ឌី​ម៉ូ​ណា (Dimona)​។​-មី​ស៊ី​ល​បញ្ជា​ទិស​៖ ក្រុម​ហេ​សប៊ូ​ឡា​បាន​និង​កំពុង​ប្រើ​មី​ស៊ី​ល​បញ្ជា​ទិស​យ៉ាង​ទូលំទូលាយ​ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឆ្លង​ព្រំដែន​ចុងក្រោយ ពិសេស​ប្រឆាំង​នឹង​រថក្រោះ​អ៊ីស្រាអែល​។​កាលពី​ខែ​សីហា ក្រុម​នេះ​បានប្រកាសថា ខ្លួន​មាន​អាវុធ​ឈ្មោះថា “God’s Revenge” ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បាញ់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Kornet របស់​រុស្ស៊ី​។​​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ហេស​ប៊ូ​ឡា​បានឱ្យដឹងថា កាំជ្រួច​២​កាណុង​នេះ​មាន​សមត្ថភាព​វាយ​គោលដៅ​មុខសញ្ញា​ចំនួន២បាន​យ៉ាង​ត្រឹមត្រូវ ​ក្នុងពេល​ដំណាលគ្នា និង​បំផ្លាញ​ពួកវា​។ ហេស​ប៊ូ​ឡា​មាន​មី​ស៊ី​លពី​ដី​ទៅ​ដី​មិន​បញ្ជា​ទិស ដែល​មាន​ចំនួន​ច្រើន​ក្នុង​ឃ្លាំង​អំឡុង​សង្គ្រាម​ឆ្នាំ២០០៦​។​Katyushas គឺជា “​អាវុធ​ជម្រើស​” របស់​ក្រុម​នេះ​នៅក្នុង​ជម្លោះ​នោះ។ នេះ​បើ​យោងតាម​របាយការណ៍​ឆ្នាំ២០១៨ ពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ CSIS ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​តែ​គ្រឿង​សព្វាវុធ​របស់​ក្រុម​នេះ​ក៏​រួមបញ្ចូល​ទាំង​គ្រាប់​រ៉ុក្កែតFajr-5 របស់​អ៊ីរ៉ង់​ដែល​អាចបាញ់​បាន៧៥គីឡូម៉ែត្រ និង​គ្រាប់​រ៉ុក្កែត Raad ដែល​អាច​បាញ់​បាន​ចម្ងាយ​ស្រដៀង​គ្នា នេះ​បើ​យោងតាម CSIS​។​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ៖​ក្រុម​ហេ​សប៊ូ​ឡា​ក៏​មាន​មី​ស៊ី​លពី​ដី​ទៅ​អាកាស​ដែរ ដោយ​ក្រុម​នេះ​អះអាង​ថា​ បាន​ទម្លាក់ដ្រូន​របស់​អ៊ីស្រាអែល​ក្នុង​ការប្រយុទ្ធ​ចុងក្រោយ​នេះ​។​វីដេអូ​របស់​ហេ​សប៊ូ​ឡា​ផ្សាយ​ក្នុង​ឆ្នាំ២០១៩ បានបង្ហាញ​អាវុធ​លី​លើ​ស្មា​នេះ ខណៈ​ដែល​ក្រុម​នេះ​គំរាម​តម្រង់​គោលដៅ​លើ​ដ្រូ​ន​របស់​អ៊ីស្រាអែល​។​-មី​ស៊ី​ល​ប្រឆាំង​នាវា៖​ហេស​ប៊ូ​ឡា​បាន​ប្រើ​អាវុធ​ប្រឆាំង​នាវា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០០៦ ប្រឆាំង​នឹង​នាវា​កងទ័ពជើងទឹក​អ៊ីស្រាអែល INS Hanit ដែល​ឈរជើង​ក្បែរ​ឆ្នេរ​នៃ​ទីក្រុង​បៃរូត​។​ក្នុង​ឆ្នាំ២០១៩ក្រុម​នេះ​បាន​ផ្សាយ​វីដេអូ​ដែល​បង្ហាញ​ពី​មី​ស៊ី​ល​ប្រឆាំង​នាវា C-802 និង C-704 ដែល​ផលិត​ដោយ​ចិន​។​ក្នុង​ឆ្នាំ២០២២មុន​ពេល​លី​បង់ ​និង​អ៊ីស្រាអែល​ឈានដល់​កិច្ចព្រមព្រៀង​ព្រំដែន​សមុទ្រ​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក។ ក្រុម​ហេ​សប៊ូ​ឡា​បាន​គំរាម​វាយប្រហារ​លើ​ស្ថានីយ​រុករក​ឧស្ម័ន​នៅ​ឆ្នេរសមុទ្រ​អ៊ីស្រាអែល​។​ហេស​ប៊ូ​ឡា​ក៏​មាន​មី​ស៊ី​ល​ប្រឆាំង​នាវា Yakhont របស់​រុស្ស៊ី​ក៏ដូចជា​មី​ស៊ី​លC-802 របស់​អ៊ីរ៉ង់​ផងដែរ នេះ​បើ​យោងតាម​របាយការណ៍រ​បស់CSIS​។​-ដ្រូ​ន៖ហេស​ប៊ូ​ឡា​ក៏​មាន​ដ្រូ​ន​ផងដែរ រួម​ទាំងដ្រូ​ន​ស៊ើប​ការណ៍​និង​ដ្រូ​ន​ប្រយុទ្ធ ដែល​ខ្លះ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ខែឧសភា ​ក្នុងអំឡុងពេល​បង្ហាញ​កម្លាំងយោធា​។​ក្រុម​នេះ​និយាយថា ខ្លួន​បាន​ប្រើ​ដ្រូ​ន​ប្រដាប់អាវុធ​ក្នុងការ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​ថ្មីៗ​នេះ​។ទាំងនេះ​ជា​កងកម្លាំង​និង​សព្វាវុធគួរឱ្យខ្លាច​របស់​ហេស​ប៊ូ​ឡា។ តែអ៊ីស្រាអែលព្រមានកម្ទេចចោលបើហ៊ានតែលូកដៃចូលជ្រៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់៕ប្រែសម្រួល៖កញ្ញាដាលីស វេបសាយរស្មីកម្ពុជា

rsc

Leave a Reply

Your email address will not be published. Required fields are marked *