Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជន២នាក់ និងគ្រឿងញៀនជាង១ពាន់ គីឡូក្រាមទៅតុលាការ

ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ បានបញ្ជូនឧក្រិដ្ឋជន២នាក់ ជាមួយគ្រឿងញៀនជាង១ពាន់គីឡូក្រាម និងរថយន្តទំនើប១គ្រឿងទៅតុលាការ ដែលកម្លាំងជំនាញបានបង្ក្រាបកាលពីល្ងាចថ្ងៃទី២០ ខែមករាកន្លងទៅ។លោកឩត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមករាថា គ្រឿងញៀនដែលកម្លាំងអាវុធហត្ថខេត្តដឹកបញ្ជូននឹងប្រគល់ឱ្យតុលាការ រួមមានម្សៅថ្លាម៉ាទឹកកក​ចំនួន២៥ធុងស្មើរ១.០៨២.៥គីឡូក្រាមជាទម្ងន់បូកជាមួយសម្ភារវិចខ្ចប់។រីឯទម្ងន់គ្រឿងញៀនសុទ្ធគឺមានចំនួន១.០២១គីឡូក្រាម នឹងជនសង្ស័យដែលពាក់ព័ន្ធចំនួន២នាក់ រួមនឹងសម្ភារមួយចំនួនទៀត។លោកមេបញ្ជាការបានបន្តថា ក្នុងករណីនេះកម្លាំងអាវុធហត្ថខេត្ត បានសហការណ៍ជាមួយសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន ដើម្បីស្វែងរកចាប់មេខ្លោង និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់។ លោកមេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ បានអំពាវនាវដល់ស្រទាប់យុវវ័យ ទាំងអស់សូមនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតខ្លួនឯង-ក្រុមគ្រួសារនិងសង្គមជាតិ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *