ព័ត៌មានអន្តរជាតិ៖តាមប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់បានផ្សាយថា កងទ័ពអ៊ីស្រាអែល កំពុងវាយលុកទីក្រុង Jenin នៅតំបន់ West Bank របស់ប៉ាឡេស្ទីន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ធុនធ្ងន់។តាមប្រភពដដែលបានបញ្ជាក់ថា យោធាអ៊ីស្រាអែល កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយកម្លាំងតស៊ូប៉ាឡេស្ទីន ដោយយន្តហោះគ្មានមនុស្សបើក មួយចំនួនធំកំពុងហោះហើរនៅលើមេឃក្នុងទីក្រុង ហើយផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ កំពុងត្រូវបំផ្លាញដោយការឈូសឆាយរបស់កងទ័ពធុនធ្ងន់។គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ពេលដែលពួកសកម្មប្រយុទ្ធមកពីចលនា ប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមាន មូលដ្ឋាននៅហ្គាហ្សាស្ទ្រីប។ ហាម៉ាស់បានវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ដោយសម្លាប់អ្នករស់នៅតាម ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងរួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕
Related Articles
នាវាដឹកប្រេងជប៉ុនបាក់ជាពីរនិងកំពប់បែកធ្លាយប្រេងគំរាមដល់បរិស្ថាននៅម៉ូរីស
អន្តរជាតិៈនាវាដឹកប្រេងជប៉ុនមួយដែលបានជាប់កឿងនៅលើឆ្នេរថ្មប៉ប្រះទឹកមួយនៅប្រទេសម៉ូរីសកាលពីខែមុន កំពុងគំរាមបរិស្ថានសមុទ្រនៅម្តុំៗកោះនៅក្នុងមហាសមុទ្រឥណ្ឌានេះក្រោយពីវាបានបាក់ជាពីរកាលពីថ្ងៃសៅរ៍។ស្ថានភាពរបស់នាវា MV Wakashioកាន់តែអាក្រក់ទៅកាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ខែសីហាឆ្នាំ២០២០និងបានបាក់ជា២នៅពេលរសៀល។ សូមរំលឹកថា នាវានេះបានជាប់កឿងនៅលើឆ្នេរផ្កាថ្មមួយកាលពីថ្ងៃ២៥កក្កដា ដោយហៀរប្រេងប្រមាណ១.០០០តោនចូលក្នុងសមុទ្រនិងកកលើឆ្នេរដោយគំរាមផ្កាថ្ម ត្រីនិងជីវិតសមុទ្រផ្សេងៗនៅក្នុងអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រហៅថា គ្រោះមហន្តរាយបរិស្ថានអាក្រក់បំផុតរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីជប៉ុនម្នាក់បាននិយាយថា ជប៉ុនគ្រោងបញ្ជូនមន្ត្រីអ្នកអ្នកឯកទេសមួយក្រុមទៅសិក្សាវាយតម្លៃការខូចខាត៕Rasmei news កម្រងរូបភាពនៃការបាក់នាវា ហៀរប្រេងនៅម៉ូរីស៖
លោក Zelensky ផ្អាកគណបក្ស អ៊ុយក្រែនចំនួន១១ដែលទំនាក់ទំនងជាមួយ រុស្ស៊ី
អន្តរជាតិ៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាឱ្យផ្អាកសកម្មភាពរបស់គណបក្សនយោបាយចំនួន១១ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី ។ គណបក្សធំបំផុតក្នុងចំណោមគណបក្សទាំង១១នោះគឺគណបក្ស Opposition Platform for Life ដែលមានអាសនៈចំនួន ៤៤ ក្នុងចំណោម ៤៥០ អាសនៈនៅក្នុងសភារបស់ប្រទេសអ៊ុយក្រែន ។គណបក្សនេះត្រូវបានដឹកនាំដោយលោក Viktor Medvedchuk ដែលមានទំនាក់ទំនងមិត្តភាពជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងជាឪពុករបស់នាង Medvedchuk ។ លោក Viktor Medvedchuk (ឆ្វេង)គណបក្សធំមួយទៀតគឺគណបក្ស Nashi (Ours) ដឹកនាំដោយលោក Yevheniy Murayev ។ មុនពេលការលុកលុយរបស់រុស្ស៊ី, អាជ្ញាធរអង់គ្លេសបានព្រមានថា រុស្ស៊ីចង់ដំឡើងលោក Murayev ជាមេដឹកនាំអ៊ុយក្រែន ។ ថ្លែងនៅក្នុងវីដេអូមួយលោក Zelensky និយាយថា “ដោយសារសង្គ្រាមទ្រង់ទ្រាយធំដែលកើតឡើងដោយសហព័ន្ធរុស្ស៊ី និងទំនាក់ទំនងរវាងគណបក្ស ក៏ដូចជារចនាសម្ព័ន្ធនយោបាយមួយចំនួន។ដូច្នេះសកម្មភាពរបស់គណបក្សនយោបាយមួយចំនួនត្រូវបានផ្អាក ហើយរយៈពេលគឺទៅតាមច្បាប់អាជ្ញាសឹក” ។លោកបានបន្ថែមថា “សកម្មភាពរបស់អ្នកនយោបាយដែលមានគោលបំណងមិនចុះសម្រុងគ្នា និងការសហការនឹងមិនទទួលបានជោគជ័យសម្រាប់ប្រទេសអ៊ុយក្រែនឡើយ” ៕ពីកម្ពុជាថ្មី ប្រែសម្រួលដោយ ៖ ជីវ័ន្ត […]
កូនស្រីរបស់ Duterte ឈរឈ្មោះ ជាអនុប្រធានាធិបតី ហ្វីលីពីន
អន្តរជាតិ៖(ALJAZEERA) កូនស្រីរបស់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងអនុប្រធានាធិបតី ដោយបញ្ចប់ការរំពឹងទុកជាច្រើនខែ អំពីផែនការបោះឆ្នោតឆ្នាំ២០២២របស់នាង។ អភិបាលក្រុង Christina Garcia-Frasco បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា លោកស្រី Sara Duterte-Carpio អាយុ៤៣ឆ្នាំបានចូលប្រកួតប្រជែងជាតំណែងអនុប្រធានាធិបតីដោយការជំនួស បន្ទាប់ពីបេក្ខជនដើមរបស់គណបក្សនយោបាយរបស់នាង បានដកខ្លួនចេញ។ គួររំលឹកថា លោក Rodrigo Duterte អាយុ៧៦ឆ្នាំបានប្រកាសកាលពីខែមុនថាលោកនឹងចូលនិវត្តន៍ពីនយោបាយ ក្រោយត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញពីការស្វែងរកអាណត្តិ៦ឆ្នាំទីពីរ ដែលកំពុងប្រឈមនឹងការស៊ើបអង្កេតដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើអ្វីដែលគេហៅថាសង្រ្គាមដ៏សាហាវរបស់គាត់ស្តីពីគ្រឿងញៀន។ គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍ដែលមានប្រជាជន១១០លាននាក់ នឹងរៀបចំការបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២២ សម្រាប់តំណែងប្រធានាធិបតីរហូតដល់អភិបាលក្រុង និងមន្ត្រីមូលដ្ឋាន។យ៉ាងណាមិញ ក្រៅពី Marcos JR ដែលកំពុងមានប្រជាប្រិយភាពខ្លាំង ក៏មានអ្នកផ្សេងទៀតនៅក្នុងការស្ទង់មតិនៅឆ្នាំក្រោយ។ ក្នុងនោះរួមមានអតីតជើងឯកប្រដាល់ Manny Pacquiao អនុប្រធាន Leni Robredo អភិបាលក្រុងម៉ានីល Francisco Domagoso ព្រឹទ្ធសមាជិក Panfilo Lacson និងអតីតមេប៉ូលិស Ronald dela Rosa របស់លោក Duterte ផងដែរ៕ដោយ៖Derm […]