ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨​មីនា​នេះចំនួន​៣៥​នាក់​ហើយ​

ភ្នំពេញ​៖​អ្នក​ឆ្លង​ជំងឺ​Covid19​នៅ​កម្ពុជា​បាន​ឡើងដល់​៣៥​នាក់​ហើយ​បន្ទាប់ពី​រកឃើញ​លើ​ជនជាតិ​ម៉ាឡេស៊ី ២​នាក់​បន្ថែមទៀត​កាលពី​យប់​ថ្ងៃទី​១៧ មីនាឆ្នាំ​២០២០​។​នេះ​បើតាម​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​

​នៅក្នុង​សន្និសីទកាសែត​ស្តីពី​កូ​វីដ​-១៩​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោកស្រី​បានឱ្យដឹងថា​កម្ពុជា​បាន​រកឃើញ​នូវ​ករណី​ឆ្លង​ចំនួន​២​ករណី​ថែមទៀត​នៅលើ​ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​។​ដែល​ធ្វើឱ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៣៥​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ​។​

​លោកស្រី​ឱ​វណ្ណឌី​ន​បាន​បញ្ជាក់ថា​ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​ទាំងអស់នេះ​គឺជា​ករណី​នាំចូល​។​បច្ចុប្បន្ន​អ្នក​ទាំងអស់នោះ ត្រូវ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដើម្បី​តាមដាន​ព្យាបាល​៕​សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *