ព័ត៌មានសង្គម សន្តិសុខ

​បុរស​ម្នា​ក់ក្រោយ​បាត់​ខ្លួន​បី​ថ្ងៃ​គេប្រទះឃើញ​ស្លាប់​ដោយ​លង់ទឹក​

មណ្ឌលគិរី​៖​បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​បាន​ស្លាប់​នៅក្នុង​ទឹក​ក្រោយ​មាន​អាកា​រៈ​រវើរវាយ​ដូចជា​មនុស្ស​សតិ​មិន​គ្រប់​។​សាកសព​ត្រូវគេ​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី​១៨​មីនាឆ្នាំ​២០២០​ក្នុង​ទឹក​ត្រពាំង​នា​ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​សាច់ញាតិ​រួមទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅដល់​កន្លែងកើតហេតុ និង​នាំគ្នា​ពិនិត្យ​ទៅលើ​សាកសព និង​បាន​សន្និដ្ឋាន ថា​ជា​ករណី​លង់ទឹក​។​

​លោក​ហេង​អួ​ង​អធិការនគរបាល​ស្រុក​កែវ​សីមា​បានឱ្យដឹងថា​លោក​បាន​បញ្ជា​ដល់​អធិការរង​និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ខ្ទុ​ម​ដោយ​សហការគ្នាជាមួយ​ក្រុម​គ្រួសារ​សព​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​។​នៅវេលា​ម៉ោង​៣​ទាបភ្លឺ​ថ្ងៃទី​១៦​មីនា​២០២០​មាន​ករណី​បាត់​ខ្លួន​មនុស្ស​ឈ្មោះ​ហៀ​ត​ហ្វា​ស៊ី​អាយុ​២៨​ឆ្នាំ​ជា​ខ្មែរ​អ៊ិ​ស្លាម​មុខរបរ​កសិករ​។​

លោក​អធិការ​បាន​បន្តថា​រហូត​ដល់​ថ្ងៃទី​១៨​មីនា​វេលា​ម៉ោង​៧:១០​នាទី​ព្រឹក​ក៏មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​ហើយ​បាន​ទៅ​ហៅ​សាច់ញាតិ​បងប្អូន​ថា​បានឃើញ​សាកសព​អណ្ដែត​ទឹក​។​

សព​នៅ​ចំណុច​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។ក្រោយពី​សាច់ញាតិ​បាន​ទៅដល់​ក៏បាន​ពិនិត្យឃើញថា​សាកសព​ពិតជា​មនុស្ស​ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី ១៦ ខែមីនា ខាងលើ​ពិតប្រាកដ​មែន​ក៏បាន​។​

​សូមបញ្ជាក់​សាកសព​នេះ​មុនពេល​កើតហេតុ​មាន​អាការ​រវើរវាយ​ដូចជា​មនុស្ស​សតិ​មិន​គ្រប់​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​និង​សាច់ញ្ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​​ចាន់​បុត្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *