ព័ត៌មានសង្គម អប់រំ

ក្រុមមន្ត្រី​បច្ចេកទេស ចុះ​សិក្សា​តាមដាន​គុណភាព ​ទឹក​នៅ​​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តជាប់បឹងទន្លេសាប

ភ្នំពេញ៖កាលពីពេលថ្មីៗក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំមន្ត្រីជំនាញ ចុះ​សិក្សា​តាមដាន​គុណភាព​ទឹក ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធក្នុង​តំបន់​ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ និង​តំបន់​កំពង់​លួង ខេត្តពោធិ៍សាត់ ។ការចុះ​សិក្សា​នេះ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី និង​ការចុះ​យក​សំណាក​ទឹក ​នៅលើ​ទីតាំង​ជ្រើសរើស​សិក្សា ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក និង​ស្ថានភាព​កាកសំណល់ ​ទូទៅ​ក្នុង​តំបន់​សិក្សា​នីមួយៗ​។​សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ទី​១-ក្រុមការងារ​បានជ្រើសរើស​ទីតាំង​ចំនួន ១២កន្លែង សម្រាប់​វាយតម្លៃ​បឋម ​ដោយ​ប្រើប្រាស់​ឧបករណ៍ ​វាស់​គុណភាព​ទឹក​ស្វ័យប្រវត្តិ​ជា​លក្ខណៈ​រូប ដែលមាន​ប៉ារ៉ាម៉ែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyll, Cyanobacteria និង​កករ​ទឹក និង​កម្រិត​ថ្លា​ក្នុង​ទឹក ។​ទី​២-យក​សំណាក​ទឹក​មក​ពិនិត្យ និង​វិភាគ​/​វាយតម្លៃ​លើ​លក្ខណៈ​គីមី​ចំនួន១៣ ប៉ារ៉ាម៉ែត្រ ដូចជា TSS, អាសូត​សរុប Total Nitrogen, នីត្រាត NO3¬-, អា​ម៉ូ​ញ៉ូ​ម NH4- និង​ផូ​ស្វរ​សរុបTotal Phoshorus, TSS, […]

ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការករណី ព្រួតគ្នា​វាយ​ជនបរទេសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញ នាថ្ងៃទី២៦ ខែកុម្ភៈបានស្រាវជ្រាវ​​រហូត​ ចាប់ជនសង្ស័យប្រុសស្រី៦នាក់ ពាក់ព័ន្ធករណីព្រួតគ្នា វាយជនបរទេសម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅជិតផ្សារសូរិយ៉ាម៉ល ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ កាលពីរំលងអាធ្រាត្រចូល ថ្ងៃទី២៦ ខែកុម្ភៈ។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីដែលឃាត់ខ្លួនទាំង៦នាក់នោះឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី -ឈ្មោះ វ៉ាន់ ហួត-ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ-ឈ្មោះ ឃួយ ម៉ិញគាត-ឈ្មោះ ងួន វណ្ណៈ ហៅឆៃ និងឈ្មោះប៉ាវ គន្ធសុធី។ចំណែកជនបរទេសដែលស្លាប់ឈ្មោះឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ ជនជាតិទួរគី។គួររំលឹកថា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤ មានជនសង្ស័យព្រួតគ្នាវាយជនបរទេសម្នាក់ស្លាប់។ ស្រ្តីម្នាក់ជាប្អូនថ្លៃម្ចាស់បន្ទប់ជួលបានឱ្យដឹងថា មុនកើតហេតុ បុរសជាបងថ្លៃកំពុងអង្គុយនៅខាងក្រោមផ្ទះ។ក្រោយមកក៏ឃើញជនបរទេសម្នាក់​ បានជក់បារី នៅខាងលើជិតបន្ទប់ជួល។បន្ទាប់មកមិនដឹងជាយ៉ាងណាទេ​ ស្រាប់តែជនបរទេសរូបនោះ បានទម្លាក់ចានចុះមកប៊ិះត្រូវអ្នកនៅខាងក្រោម។ បន្ទាប់មកស្រ្តីជាម្ចាស់បន្ទប់ជួល ឡើងទៅសួរនាំបែរជាបុរសជនបរទេសរូបនោះ ទាញញញួរវាយទៅលើស្រ្តីម្ចាស់បន្ទប់ឱ្យរងរបួស។រីឯបុរសជាប្តីក៏ឡើងទៅជួយត្រូវជនបរទេសរូបនោះ វាយនឹងញញួរឱ្យរងរបួសទៀត។ពេលនោះអ្នកភូមិមាន កំហឹងក៏បាននាំគ្នាឡើងទៅវាយជនបរទេសដល់ក្នុងបន្ទប់ជួលបណ្ដាលឱ្យស្លាប់តែម្តង ហើយក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។ ក្រោយពីឃាត់ខ្លួនជនសង្ស័យកំពុងដាក់ឃុំបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងត្រៀម បញ្ជូនទៅតុលាការរាជធានី ដើម្បីចាត់ការតាមច្បាប់៕

ព័ត៌មានសង្គម សន្តិសុខ

ចាប់បានចោរម្នាក់ទៀត បន្ទាប់ពីចាប់បាន៤នាក់រួច ករណីលួចគាស់ទូដែកក្នុងវីឡា១ យកលុយរាប់ម៉ឺនដុល្លារ និងគ្រឿងអលង្ការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ បានសហការស្រាវជ្រាវ​ ចាប់ក្រុមចោរថ្លើមធំម្នាក់ទៀត បន្ទាប់ពីចាប់បានបក្ឋពួក៤នាក់រួច ករណីកាត់សោលួចចូលវីឡាមួយដោយ គាស់ទូដែកយកលុយរាប់ម៉ឺនដុល្លារ និងគ្រឿងអលង្ការយ៉ាងច្រើនសន្ធឹកសន្ធាប់។សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦កុម្ភៈនេះថា ក្រុមចោរដែលលួចចូលផ្ទះវីឡាមួយនៅសង្កាត់ក្រាំងធ្នង់ រួចគាស់បំបែកទូដែកយកលុយ និងគ្រឿងអលង្ការអស់រាប់ម៉ឺនដុល្លារ កាលពីកន្លះខែមុខនោះ ត្រូវកម្លាំងជំនាញចាប់បានម្នាក់ទៀត។មន្ត្រីដដែលបានបន្តថា ជនសង្ស័យចាប់បានពេលនេះជាមនុស្សទី៥ហើយ ដែលកាលពីថ្ងៃទី១៧ ខែកុម្ភៈកម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ សហការស្រាវជ្រាវចាប់បានបក្ខពួក៤នាក់ ប្រុសម្នាក់ស្រី៣នាក់ ជាអ្នកសមគំនិតយកគ្រឿងអលង្ការ ដែលលួចបានទៅលក់។ជនសង្ស័យទី៥នេះឈ្មោះ វង្ស សុជាតិ អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។បាប់បានកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅភូមិចម្ការចេក សង្កាត់អូរ៣ ក្រុង/ខេត្តព្រះសីហនុ។ជនសង្ស័យរូបនេះ​ ជាអ្នកប្រព្រឹត្តផ្ទាល់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានគាស់ទម្លុះទម្លាយ ក្នុងវីឡាមួយនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ។ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឆាយ សុវណ្ណារី ភេទស្រី អាយុ៦៣ឆ្នាំ។មុនកើតហេតុក្រុមចោរបានផ្លោះរបងចូលទៅក្នុងវីឡានោះ រួចកាត់ចំរឹងដែកចូលដល់ក្នុងបន្ទប់ គាស់បំបែកទូដែកយកគ្រឿងអលង្ការ និងលុយ។សម្ភារដែលបាតបង់ មានខ្សែកពេជ្រ២ខ្សែ-ខ្សែដៃពេជ្រ១ខ្សែ-ចិញ្ចៀនពេជ្រ៤វង់-ខ្សែកមាស១ខ្សែទម្ងន់១ដំឡឹង-កងដៃមាសដាំត្បូងចំនួន២កង-កងដៃមាសកូនក្មេងចំនួន២កង-មាសដុំចំនួន៣ដំឡឹង-ត្បូងមិនទាន់កែច្នៃប្រមាណ៤០-៥០គ្រាប់-ខ្សែដៃមាស១ដំឡឹង និងលុយប្រមាណ១ម៉ឺនដុល្លារ ព្រមទាំងយកម៉ាស៊ីនផ្ទុកទិន្នន័យកាមេរ៉ាសុវត្ថិភាព ១គ្រឿងហើយពួកគេរត់គេចខ្លួនបាត់អស់។បន្ទាប់ពីចោរធ្វើសកម្មរួច ជនរងគ្រោះជាម្ចាស់ផ្ទះ បានដាក់ពាក្យបណ្តឹង ហើយកម្លាំងនគរបាលខណ្ឌសែនសុខ ជាមួយនគរបាលក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់បានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់។ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ […]

Featured ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថ្កោលទោសអាមេរិក-អង់គ្លេសពីការឈ្លានពានលើ យេម៉ែនដោយព្រមានថា នឹងអស្ថិរភាពក្នុងតំបន់

ព័ត៌មានអន្តរជាតិ៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃអាទិត្យទី២៤កុម្ភៈ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដែលធ្វើឡើងដោយយន្តហោះចម្បាំងអាមេរិក និងអង់គ្លេសលើរដ្ឋធានីសាណា ប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ទី២៣កម្ភៈ។ លោកបានថ្លែងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ដោយពណ៌នាអំពីការវាយ ប្រហារយោធាទ្រង់ទ្រាយធំ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃសៅរ៍ថា “ជាការបំពានច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ក៏ដូចជារំលោភ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសយេម៉ែន”។លោក Kanaaniបានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញឱ្យឃើញជាថ្មីម្តងទៀតគឺពួកគេ “គាំទ្រឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល” ក្នុងតំបន់ Gaza Strip និង West Bankហើយ“ពួកគេផ្តល់អាទិភាពដល់ការប្តេជ្ញា ចិត្តចំពោះសន្តិសុខ និងគោលដៅខុសច្បាប់របស់អ៊ីស្រាអែល ជុំវិញសន្តិភាព និងសន្តិសុខអន្តរជាតិ”។ អ្នកនាំពាក្យបានន្តថា “តាមរយៈការវាយប្រហារបែបនេះ សហរដ្ឋអាមេរិក និងអង់គ្លេសស្វែងរក បង្កើនភាពតានតឹង និងវិបត្តិក្នុងតំបន់ពង្រីកវិសាលភាពនៃសង្គ្រាម និងអស្ថិរភាព បង្វែរមតិសាធារណៈពីឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល និងផ្តល់ឱកាសឱ្យអ៊ីស្រាអែលបន្តឧក្រិដ្ឋកម្មសង្រ្គាម”។គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ កងកម្លាំងសហរដ្ឋអាមេរិក​ រួមជាមួយអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើ ​គោលដៅក្រុមហ៊ូទីនៅឯប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញនៅក្នុងតំបន់។ […]

ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៥នាក់​ ទៅតុលាការពីបទកាប់ប្លន់យកម៉ូតូ

ស្វាយរៀង៖កម្លាំងនគរបាលស្រុកស្វាយទាប បានចាប់ជនសង្ស័យ៥នាក់ ករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច។ហេតុការណ៍នេះបានកើតឡើង នៅម្តុំភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​ កាលពីយប់ថ្ងៃទី២៤ខែកុម្ភ:។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ-ឈ្មោះ មុត ធី អាយុ២០ឆ្នាំ-ឈ្មោះពោជ ធ្នូកាអាយុ១៧ឆ្នាំ​-ឈ្មោះ ឥត រតនា អាយុ១៦ឆ្នាំ ។-ឈ្មោះ គឹម សីហា ២៤ឆ្នាំ និងឈ្មោះ មឿន សុភាន អាយុ២២ឆ្នាំ។ពួគគេជាកម្មកររោងចក្រ​ នៅឃុំគគី-ឃុំគគីសោម-ឃុំស្វាយចេក-ស្រុកស្វាយទាប-ស្រុករំដួល-ខេត្តស្វាយរៀង។ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ មាស ចន្ថន អាយុ២៣ឆ្នាំ ជាកម្មករោងចក្រនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។ រីឯម៉ូតូម៉ាកHONDAឌ្រីមពណ៌ខ្មៅ ផ្លាកលេខស្វាយរៀង1R-2730 ។ពេលឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន-ម៉ូតូ២គ្រឿង-ទូរសព្ទដៃចំនួន៥គ្រឿង-កាំបិត២ដើម-ដាវ១ដើម-ដែកបូមម៉ូតូ១-ទួឡឺវីស១។  ក្រោយសាកសួរសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបហើយ ត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បង្ហាញមុខ​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន៣នាក់ និងវត្ថុតាង​ជាង​១៦​គីឡូ មុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ក៣ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញមុខឧក្រិដ្ឋជនគ្រឿងញៀន ជាជនជាតិចិន៣នាក់ និងវត្ថុតាងជាង១៦គីឡូក្រាម មុនបញ្ជូនទៅតុលាការ។សមមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំងនគរបាល​ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក៣ ដោយមាន​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង ​សាលាដំបូង​រាជធានី​ភ្នំពេញ។ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈឆ្នាំ​២០២៤ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀន​។ ក្នុងនោះបាន​ឃាត់ខ្លួនឧក្រិដ្ឋ​ជនជាជនជាតិ​ចិន​៣​នាក់ ជាមួយគ្រឿងញៀន សរុបជាង១៦គីឡូក្រាម ។ការ​បង្ក្រាប​នោះ​​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​នៅម្តុំ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចម្ការមន និង​រឹបអូសគ្រឿងញៀន​​មួយ​ចំនួន។ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ យក​ទៅ​សាកសួរទើប​បន្ត​ទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត។​ពួកគេ​​ស្នាក់​នៅ​ខុន​ដូ​​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ ប្រភេទ​គ្រឿងញៀន​គ្រវីក្បាល​។ក្នុងពេលឃាត់ខ្លួនក្រុមឧក្រិដ្ឋជន សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​លម្អិត ស្តី​ពី​ករណី​បង្ក្រាបគ្រឿង​ញៀន​នោះ​នៅឡើយ​ទេ។ គ្រាន់តែ​ប្រាប់ជាបឋមឱ្យ​ដឹង​ថា គ្រឿង​ញៀន​ដែល​ដកហូត​បាន​ពីក្រុម​ចិន​៣នាក់​នោះ ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម៕  

Featured ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានថានឹងផ្ទុះ សង្គ្រាមនុយក្លេអ៊ែរពេលយន្តហោះ F-16ទៅដល់ដៃអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានថា ការផ្តល់យន្តហោះចម្បាំងF-16ដល់ដៃប្រទេសអ៊ុយក្រែន នឹងបង្កជាហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរមិនខានឡើយ។យន្តហោះចម្បាំង F-16 រូបថត៖ 162 Wing បច្ចុប្បន្នប្រទេសជាសមាជិកណាតូ កំពុងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនឱ្យចេះបើកយន្តហោះ F-16 មុនពេលបញ្ជូនឱ្យទីក្រុងកៀវ ក្រោយមានការស្នើសុំពីប្រទេស​លោកខាងលិច​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បីយកមកទប់ទល់ជាមួយរុស្ស៊ី។ យ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈលោក Medvedev បានព្រមានខ្លាំងៗថា ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ មិនមែនជារឿងចៃដន្យឬគ្មានចេតនានោះទេ វាពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៅជុំវិញប្រទេសអ៊ុយក្រែន។លោក Dmitry Medvedev រូបថត៖ EPA លោកបន្តថា “ទីក្រុងកៀវ ចង់បានយន្តហោះដែលរចនាដោយអាមេរិក ទាំងដែលពួកគេមិនទាន់ចេះប្រើ។ ដូច្នេះប្រសិនបើយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ហោះចេញពីប្រទេសណាតូក្នុងបេសកកម្មជួយអ៊ុយក្រែន។ តើស្ថានការណ៍នឹងទៅជាយ៉ាងណា? ជាការវាយប្រហារលើប្រទេសរុស្ស៊ីមែនទេ? ខ្ញុំមិនចង់​រៀបរាប់​ច្រើនទេចំពោះ អ្វី​ដែល​អាច​​កើត​ឡើង”។ ទោះបីជាយ៉ាងណាក៏ដោយ លោកគូសបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គឺមិនស្ថិតនៅដំណាក់កាលដែលបង្ខំឱ្យមនុស្សរត់លាក់ខ្លួននៅក្នុងជម្រកការពារនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែថា វាអាក្រក់ជាងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ទៅទៀត។យន្តហោះចម្បាំង F-16 រូបថត៖ Military សូមបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះF-16 […]

Featured ព័ត៌មានអន្តរជាតិ

អាមេរិកនិងអង់គ្លេស ទម្លាក់គ្រាប់បែកលើទីតាំងក្រុម Houthi ក្នុងប្រទេសយេម៉ែន

ព័ត៌មានអន្តរជាតិ៖ក្រុមមន្ត្រីបាននិយាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានទម្លាក់គ្រាប់បែកលើទីតាំង Houthi ជាច្រើនកន្លែង ក្នុងប្រទេសយេម៉ែន។ខណៈដែលក្រុមឧទ្ទាមបានបង្កើនការវាយប្រហារ លើនាវានៅសមុទ្រក្រហម ដើម្បីប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសៅរ៍ទី២៤កុម្ភាៈ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបាននិយាយថា សកម្មភាពយោធាបានកំណត់គោលដៅលើទីតាំង Houthi ចំនួន ៨នៅទូទាំងទីតាំងចំនួន១៨ក្នុងប្រទេសយេម៉ែន ហើយរួមមានការវាយប្រហារលើទីតាំងផ្ទុកអាវុធក្រោមដី។ក្នុងនោះកន្លែងផ្ទុកមីស៊ីល ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាគចក្រមួយ។ប្រតិបត្តិការនេះគឺជាលើកទី៤ហើយ ដែលយោធាអាមេរិក និងអង់គ្លេសបានវាយប្រហាររួមគ្នាប្រឆាំងនឹងពួក Houthi ចាប់តាំងពីថ្ងៃទី១២ខែមករាកន្លងទៅ។ការវាយប្រហារនេះត្រូវបានគាំទ្រដោយប្រទេសអូស្ត្រាលី បារ៉ែន កាណាដា ដាណឺម៉ាក ហូឡង់ និងនូវែលសេឡង់ ផងដែរ។ សហរដ្ឋអាមេរិកក៏បាននិងកំពុងវាយឆ្មក់ស្ទើរតែរាល់ថ្ងៃ ដើម្បីយកគោលដៅរបស់ក្រុម Houthi រួមទាំងមីស៊ីលដែលនាំចូលមក គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក សំដៅលើនាវាពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកផ្សេងទៀត។ទោះបីជាយ៉ាងណាក៏ដោយ ការវាយឆ្មក់មកទល់ពេលនេះ បានបរាជ័យក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុម Houthis ដែលបានធ្វើឱ្យពាណិជ្ជកម្មពិភពលោកមានការខកចិត្ត និងបង្កើនអត្រាការដឹកជញ្ជូន៕

ព័ត៌មានសង្គម សន្តិសុខ

បើកផាស្អេបដឹកភ្ញៀវជ្រុលបុករថយន្តពីក្រោយ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសម្នាក់បានបើកផាស្អេប ដឹកភ្ញៀវទំនងងោកមួយភាំង ក៏ជ្រុលបុកពីក្រោយរថយន្ត Lexus RX330 កំពុងឈប់ភ្លើងស្តុប បណ្ដាលឱ្យបែកកញ្ចក់រថយន្ត និងកាងក្រោយខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅស្តុបបូកគោ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែកខណ្ឌចម្ការមន កាលពីរំលងអ្រធ្រាតចូលថ្ងៃទី ២៥ខែកុម្ភៈ។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​ ដំបូងមានរថយន្តម៉ាក LexusRX330 ផ្លាកលេខភ្នំពេញ 2AP-3091 បើកតាមផ្លូវម៉ៅសេទុងពីលិចទៅកើត។មកដល់កន្លែងខាងលើក៏ឈប់ភ្លើងស្តុបក្រហម។ពេលនោះស្រាប់តែមានបុរសម្នាក់បើកផាស្អេបផ្លាកលេខភ្នំពេញ 1JT-8144 ដឹកភ្ញៀវ យ៉ាងលឿនមកពីក្រោយ ទំនងងងុយដេកក៏បុករថយន្តនៅខាងមុខពេញទំហឹង បណ្តាលឱ្យផាស្អេបខូចខ្ទេចផ្នែកខាងមុខ។ចំណែករថយន្តបែកកញ្ចក់ខាងក្រោយនិងកាង។តែពេលនោះមិនមានគ្រោះថ្នាកដល់មនុស្សទេ។ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យទីតាំងហើយ យករថយន្តនិងផាស្អេបទៅទុករង់ចាំឱ្យភាគីសងខាងចូលខ្លួន ដោះស្រាយពេលក្រោយ៕  

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះ បានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅតុលាការ​ ពីបទបើករថយន្តបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេការណ៍នោះបានកើតឡើងនៅមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់រថយន្តបង្កឈ្មោះ ហ្វូ សុងហ័រ FU ZHONGHUA ភេទប្រុស ជនជាតិចិន បើករថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ផ្លាកលេខកម្ពុជា F.R.999 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យបុរសបើកម៉ូតូម្នាក់ស្លាប់។ចំណែកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127។រូបភាព៖របស់នគរបាលរាជធានីភ្នំពេញ ក្រោយបង្កគ្រោះថ្នាក់អ្នកបើកបររថយន្ត បានបន្ថែមល្បឿនព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ។តែត្រូវអ្នកដំណើរនាំគ្នាជួយស្ទាក់ឃាត់រថយន្តនិងមនុស្ស ហើយប្រគល់ឱ្យសម្ថកិច្ច។ពេលឃាត់ខ្លួនតៃកុងរថយន្តស្ថិត ក្នុងស្ថានភាពមានជាតិអាល់កុល០.៨៦ mg/L។ បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បាននាំមនុស្សជាមួយរថយន្តយកទៅស្នងការដ្ឋានដើម្បីនីតិវិធី៕