ព័ត៌មានសង្គម អប់រំ

 “គ្រូបង្រៀនជាឪពុកម្តាយទី២អ្នកសម្រួចអនាគតសិស្សជាទំពាំងស្នងឬស្សី”

កំពង់ចាម៖ “គ្រូបង្រៀនជាឪពុកម្តាយទី២និងជាអ្នកសម្រួចអនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី” ។អភិបាលខេត្តកំពង់ចាមបានថែ្លងក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀនកាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២នៅវិទ្យាល័យសីហនុ។ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបន្តថា ការអប់រំ និងការកសាងធនធានមនុស្សត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀនជាឪពុកម្តាយទី២។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតាអាណាព្យាបាលចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារនិងសង្គមជាតិទាំងមូលផងដែរ។ ទន្ទឹមនេះមាតាបិតា ឬអាណាព្យាបាលសិស្សមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រកុលធីតារបស់ខ្លួនឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដើម្បីជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯងមានសីលធម៌និងអាកប្បកិរិយាថ្លៃថ្នូរហើយអាចក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”។ មានចំណេះដឹងយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈានទៅរកការបំពេញបន្ថែមនូវជំនាញជាន់ខ្ពស់នានាបន្ថែមទៀត ដើម្បីអនាគតរុងរឿងរបស់ពួកគេសង្គមគ្រួសារនិងជាតិទាំងមូលផងដែរ៕ដោយ៖ញ៉ែមសុផល

ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

ពង្រឹងសមត្ថភាពដល់អាជីវករលក់សម្ភារកសិកម្មក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖នាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈ បច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មសម្ភារ កសិកម្មដល់អាជីវករលក់ដុំលក់រាយ ក្នុងខេត្តព្រះវិហារ។ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានបញ្ជាក់ថា វគ្គបំប៉នអប់រំសមត្ថភាពវិជ្ជាជីវៈ នេះ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់អាជីរករដែលជាអ្នកផ្គត់ផ្គង់សម្ភារៈ ជី និងថ្នាំកសិកម្មទាំងអស់បានយល់ដឹងអំពីលិខិតបទដ្ឋានគតិយុទ្ធ។ជាមួយនេះដែរក៏ជារួមចំណែកក្នុងការលើកកម្ពស់ ការយល់ដឹងអំពីវិ ធានបច្ចេកទេស នីតិវិធីធ្វើពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ លោក គឹម ពង្សវីរៈ អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ ឱ្យដឹងថា ទីតាំងលក់ដុំ លក់រាយថ្នាំ និងជីកសិកម្ម នៅទូទាំងខេត្តព្រះវិហារ សរុបមានចំនួន ១៣០ដេប៉ូ ។ក្នុងនោះ ទីតាំងលក់ថ្នាំកសិកម្ម មានចំនួន ១៦ដេប៉ូ, ទីតាំងលក់ជីកសិកម្ម ចំនួន ១៣ដេប៉ូ និងទីតាំងលក់ចម្រុះមានចំនួន ១០១ដេប៉ូ។ ដោយឡែកផលិតផលថ្នាំកសិកម្ម និងជី កសិកម្មដែលបានចរាចរណ៍លើទីផ្សារក្នុងខេត្ត មានចំនួន ៤២ក្រុមហ៊ុន។ ជាមួយនេះ ក្នុងឆ្នាំ ២០២១មន្ត្រីនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម […]

ព័ត៌មានសង្គម អប់រំ

ព្រមានចំពោះមន្ត្រីដែលយកកម្រៃសេវាពីពលរដ្ឋលើសច្បាប់កំណត់

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ បានប្រកាសចាត់វិធានការតាមច្បាប់ ចំពោះមន្ត្រីដែលយកកម្រៃសេវាសាធារណៈនានាពីពលរដ្ឋលើសពីច្បាប់បានកំណត់។អភិបាលខេត្តបានថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនាពេលកន្លងទៅ ។ លោកបន្តថា ដើម្បីបន្តគាំទ្រយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសនៅដំណាក់កាលដែលពលរដ្ឋកំពុងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ “ខ្ញុំសូមអំពាវនាវ និងណែនាំបន្ថែមទៀតដល់មន្ត្រីរាជការ និងមន្ទីរ អង្គភាព ជុំវិញខេត្ត ដែលផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋ។សូមបន្តយកចិត្តទុកដាក់ បម្រើសេវាជូនពួកគាត់ឱ្យបានល្អប្រសើរ ដោយមិនត្រូវយកកម្រៃក្រៅពីច្បាប់មានចែងបានឡើយ”។ ជាពិសេស គឺសេវា អត្រានុកូលដ្ឋាន សេវាសុរិយោដី កាត់ប្លង់ រត់ប្លង់រឹង ដាក់បន្ទុក ដោះបន្ទុក ដើម្បីខ្ចីប្រាក់ធនាគារ បង់ពន្ធប្រថាប់ត្រាផ្ទេរដីធ្លី សេវាសុខាភិបាល សេវាអប់រំ ភាស៊ីផ្សារ ចំណតរថយន្ត ជាដើម …។ល។ លោកបានបន្តថា ក្នុងករណីដោះស្រាយមិនបាន គឺត្រូវទូរសព្ទទំនាក់ទំនងមក លោក យុង គឹមហ៊ាន អភិបាលរងខេត្តទទួលបន្ទុកសេវាច្រកចេញចូលតែមួយ តាមលេខទូរសព្ទ 012 243 788 និង 097 9 243 788។ […]

ព័ត៌មានសង្គម សន្តិសុខ អប់រំ

អ្នកបើកបរត្រូវស្គាល់​សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វរវាងផ្លូវតូចនិងផ្លូវធំ

ភ្នំពេញ​៖​ប្រភពពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យដឹងនៅទី​២៧​ ខែវិច្ឆិកា​ឆ្នាំ​២០២១ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ រវាងផ្លូវតូច និងផ្លូវធំ ត្រង់ផ្លូវខ្វែងគ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព។ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុនប្រសិនជួបស្ថានភាពដូចក្នុងរូបនេះ? អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ មន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក៏បា​នបញ្ជាក់ថា​ លោកអ្នកអាចតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “​ផងដែរ​។ ដោយ​ឡែក​លោកអ្នកក៏អាចមកស្គាល់ពី​ផ្លាកសញ្ញាបំរាម “ កំណត់ទទឹង ” | “ កំណត់បណ្តោយ ” | “ ហាមចូលចំពោះទោចក្រយាន ទោចក្រយានយន្ត និង ត្រីចក្រយាន ”ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕សហការី  

Featured កម្សាន្ត អប់រំ

ទម្លាប់ពិសេស ជួយឲ្យគូស្នេហ៍មានការរួមភេទដ៏អស្ចារ្យ

ការរួមភេទ ត្រូវបានគេជឿថាជាទម្រង់នៃភាពស្និទ្ធស្នាលខ្ពស់បំផុត នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់។ វាបង្ហាញថាបុគ្គលទាំងពីរ ជឿទុកចិត្តគ្នាទៅវិញទៅមកទាំងស្រុងហើ យត្រៀមខ្លួនដើម្បីរួចរាល់ដើម្បីរួមរស់ជាមួយគ្នា។ វាជួយពង្រឹងចំណងសម្ព័ន្ធភាពប្តីប្រពន្ធ និងជួយភ្ជាប់ទំនាក់ទំនងពួកគេកាន់តែមានសុភមង្គល និងភាពផ្អែមល្ហែម។ ដើម្បីទទួលបានបទពិសោធន៍ផ្លូវភេទដ៏អស្ចារ្យមានរឿងជាច្រើនទៀត ដែលយើងត្រូវការដើម្បីធានាថា ជីវិតដៃគូកាន់តែមានអត្ថន័យ ហើយនេះជាទម្លាប់ពិសេសមួយចំនួន ដែលគូស្នេហ៍គ្រប់រូបគួរយកចិត្តទុកដាក់ ប្រសិនបើចង់ឲ្យទំនាក់ទំនងលើគ្រែកាន់តែអស្ចារ្យ៖

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

ម្ចាស់អរគុណសម្តេចតេជោហ៊ុន សែន បានអនុញ្ញាតឱ្យយកតោទៅចិញ្ចឹមវិញ

ភ្នំពេញ៖ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» កាលពីថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចឱ្យតោមកខ្លួនចិញ្ចឹមវិញ។ លោក Qi Xiao បានរៀបរាប់ក្នុង Facebook របស់ខ្លួនថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ ហ៊ីម៉ា (ឈ្មោះតោ) របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត”។ ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា៖នេះជាករណីពិសេសដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារទៅហើយទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ។ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រេចឱ្យបុរសជនជាតិចិនអាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីសមត្ថកិច្ចដកហូតកន្លង។មកសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យតោទៅជនជាតិចិននេះវិញ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីចុងខែមិថុនា។ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ បានណែនាំឱ្យម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។ជាមួយការអនុញ្ញាតឱ្យយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ […]

Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច អប់រំ

កម្ពុជា​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២១

ភ្នំពេញ​៖​ កម្ពុជា​បាន​កំពុង​ធ្វើ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ ២០២១ ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី៤ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេសកម្ពុជា​។​ នាពេលថ្មីៗក្នុងខែមិថុនាឆ្នាំ២០២១លោក នេត្រ ភក្ត្រារដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា៖ការធ្វើ​ជំ​រឿន​នេះ​ក្រោម​កិច្ចសហការ រវាង​ក្រសួងបរិស្ថាន​និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ។ជំរឿន​ត្រូវបាន​បើក​ធ្វើឡើង​នៅលើ​ទីតាំង​ចំនួន៤កន្លែង​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​ដែល​ជឿជាក់ថា​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។​ លោក​បានបន្តថា៖ នេះ​ជាការ​អង្កេត​តាមដាន​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា ដើម្បី​ដឹងថា​តើ​នៅក្នុង​តំបន់ការពារធម្មជាតិ​មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ​ដើម្បី ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​សំដៅ ថែរក្សា​ឱ្យបាន​នូវ​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន​។

Featured ព័ត៌មានអន្តរជាតិ សុខាភិបាល អប់រំ

ដឹង​ទេ​ពេលណា​ដែល​ស្ត្រី​ចង់​រួមភេទ​បំផុត​?

ខណៈពេល​មាន​ពេលវេលា​ច្រើន​ដែល​ស្ត្រី​ចូលចិត្ត​ចៀសវាង​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ។ ប៉ុន្តែ​វា​ក៏មាន​ពេលវេលា​ច្រើន​ទៀត​ដែល​ពួកគេ​ពិតជា​ចង់បាន​ការរួម​ភេទ​ខ្លាំង​បំផុត​ដែរ​។ បើ​យើង​និយាយ​អំពី​រចនាសម្ព័ន្ធ​រាងកាយ​របស់​មនុស្ស​ស្រី​គឺ​ខុសគ្នា​ដាច់​ពី​មនុស្ស​ប្រុស​តែម្តង​។ ខណៈពេលដែល​បុរស​មាន​អ័រម៉ូន​ភេទ តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​ឱ្យមាន​អារម្មណ៍​ចង់​រួមភេទ គ្រប់​ពេលនោះ។ តែ​ស្ត្រី​វិញ​ត្រូវបាន​បង្កើតឡើង​ដោយ​អ័រម៉ូន​ដែលមាន​លក្ខណៈ​សាំញ៉ាំ​ច្រើន បំផុត ដែល​អាច​នាំ​ឱ្យ​នាង​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​មួយខែ​ក្នុងការ​ចង់បាន​ការរួម​ភេទ បំផុត​នោះ​។

Featured ព័ត៌មានសង្គម អប់រំ

វាលគ្មឹន៤រូបចូលខ្លួនបកស្រាយប្រធានបទ “​ការគោរព​សិទ្ធិ​ឯកជន​” នៅ​ព្រឹកនេះ

ភ្នំពេញ​៖​ក្លិប​អ្នកកាសែត​កម្ពុជា​(​ក​.​អ​.​ក​)​ នឹង​បើក​វេទិកា​ពិភាក្សា​សារពត៌មាន​តាមរយៈ​ហ្សូ​ម (Zoom meeting)​ក្រោម​ប្រធានបទ “​ការគោរព​សិទ្ធិ​ឯកជន​”ដែល​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​ចាប់ពី​ម៉ោង​៨៖៣០​នាទី​ព្រឹក​ដល់​ម៉ោង​១១,៣០​នាទី​ថ្ងៃត្រង់​។ នៅក្នុង​វេទិកា​នេះ​មាន​វាល​គ្មឹ​ន​សំខាន់ៗ​ចំនួន៤​រូប​ចូលរួម​ក្នុងនោះ​មាន​វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​,​លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​,​លោក ប៉ែន បូ​ណា ប្រធាន​ ក្លិប​អ្នកកាសែត​កម្ពុជានិង លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា ។​ នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ឱ្យ​ដឹងថា​៖​គោលបំណង​នៃ​ការរៀបចំ​វេទិកា​នេះ​ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នក​សារព័ត៌មាន​បាន​ស្វែងយល់​ឱ្យកាន់តែស៊ីជម្រៅ​ថែមទៀត​អំពី​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់​ព័​ន្ធ​និង​សិទ្ធិ​បុគ្គល​ឯកជន​រួមទាំង​ធាតុ​ផ្សំ​បទល្មើស​ដែល​អាច​នឹង​ឈានដល់​ការ​ប្តឹងផ្តល់​ពីបទ​បរិហាកេរ្តិ៍ប្រឈមការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ ខណៈដែល​កន្លងមក​អ្នកសារព័ត៌មាន​មួយចំនួន​តែង​ជួបប្រទះ​នៅពេល​យក​ព័ត៌មាន​និង​ផ្សាយ​ព័ត៌មាន ។​ តាម​កម្មវិធី​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែង​បើក​កម្មវិធី​ដោយ​លើកឡើង​ពី​«​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​សិទ្ធិ​ឯកជន​នៅ​កម្ពុជា​»​។ បន្ទាប់មក​គឺ​ចំណាប់អារម្មណ៍​របស់ លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា​ស្តីពី «​ករណី​នៅ​ប្រទេស​ជប៉ុន​និង​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​» ។ ចំណាប់អារម្មណ៍ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​ស្តីពី​៖«​ការអនុវត្ត​ច្បាប់ និង សិទ្ធិ​ឯកជន​» ។​ចំណាប់​អារ​ម្ម ណ៍​របស់លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​ក្រសួងយុត្តិធម៌​ស្តីពី ៖ «​វិសាលភាព​នៃ​សិទ្ធិ​ឯកជន​និង​ក្របខណ្ឌ​ច្បាប់​» និង ចុងក្រោយ​គឺ សំណួរ​-​ចម្លើយ ។ ​ក្លិប​អ្នកកាសែត​កម​ម្ពុ​ជា​យល់ឃើញថា​វេទិកា​ពិភាក្សា​នេះ​មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា […]

ព័ត៌មានសង្គម អប់រំ

មន្ទីរជំនាញផ្សព្វផ្សាយក្នុងទិសដៅពញាក់ស្មារតីដល់អ្នកបើកបរនិងអ្នកចិញ្ចឹមគោ,ក្របីនៅជិតថ្នល់ជាតិ

ព្រះវិហារ៖ មន្ទីរសាធារណការខេត្ត បានសហការជាមួយអាជ្ញាធរក្រុង ស្រុក និងនគរបាលចរាចរណ៍ បានចុះផ្សព្វផ្សាយ និងចងបដានៅតាមផ្លូវនានា ក្នុងទិសដៅពញាក់ស្មារតីដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ពិសេសចិញ្ចឹមគោ ក្របី កុំលែងផ្តេសផ្តាស ដើម្បីចូលរួមការពារកុំឱ្យកើតឡើង គ្រោះថ្នាក់ចរាចរណ៍។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះថា៖ រយៈពេល២ថ្ងៃនេះចាប់ពីថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការខេត្ត បានសហការជាមួយអាជ្ញាធរតាមបណ្ដាក្រុង-ស្រុក។ លោកបានបន្តថា៖ជាមួយនោះបានសហការជាមួយនគរបាលចរាចរណ៍ក្រុង-ស្រុក រួមមាន៖ ក្រុងព្រះវិហារ ស្រុកជ័យសែន ស្រុកររៀង ស្រុកគូលែន ស្រុកជាំក្សាន្ត ស្រុកឆែប និងស្រុកត្បែងមានជ័យ។ក្រុមការងារ បានចុះចងបដារផ្សព្វផ្សាយអំពីការលែងសត្វនៅតាមដងផ្លូវដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់ម្ចាស់សត្វឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមអនុវត្តន៍គោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវដឹកលើសទម្ងន់ មិនត្រូវដឹកសំពីងសំពោង មិនត្រូវបើរបរក្នុងស្ថានភាពស្រវឹង មិនត្រូវបើរបរវ៉ាជែងដោយប្រថុយប្រថាន ។ ពិសេសសូមពាក់ខ្សែរក្រវ៉ាត់និងមួកសុវត្ថិភាពជានិច្ច រាល់ពេលបើកបរនៅតាមដងផ្លូវ និងសូមបន្តចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្តន៍អោយបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ […]