ព័ត៌មានទេសចរណ៍ ព័ត៌មានអន្តរជាតិ

នាវា​ដឹក​ភ្ញៀវទេសចរ​បរទេស​ជាង​មួយ​ពាន់​នាក់​ចូល​ចត​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១.៨០៦​នាក់មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ​។ ​ មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​នាវា​នេះ​មាន​កង​នាវិក​សរុប​៨២១​នាក់​មានដំណើរ​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​និង​បន្ត​ទៅកាន់​ប្រទេស​វៀតណាម​ទៀត​នៅវេលា​ម៉ោង​២១​យប់​ថ្ងៃ​ដដែល​៕​

ព័ត៌មានអន្តរជាតិ

លោក​ត្រាំ​”​ព្រមាន​មេដឹកនាំ​កំពូល​អី​រ៉ង់​ឱ្យ​ប្រយ័ត្ន​សម្តី​”​ក្រោយ​ការ​តិះដៀល​ថា​អាមេរិក​ថា​កំសាក

ព័ត៌មាន​អន្តរជាតិ​៖​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែមករា​ឆ្នាំ​២០២០​បានឱ្យដឹងថា​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ព្រមាន​មេដឹកនាំ​កំពូល​អី​រ៉ង់ លោក អា​លី​ខា​មេ​ណៃ (Ali Khamenei) ឱ្យ​ប្រយ័ត្នប្រយែង​ចំពោះ​ពាក្យសម្ដី មុននឹង​ហាមាត់​និយាយ​ចេញមកក្រៅ​។ បន្ទាប់ពី​មេដឹកនាំ​កំពូល​អី​រ៉ង់​រូបនេះ​បាន​ចាត់ទុកថា ការសម្លាប់​លោក​មេទ័ព​កា​ស្សិ​ម​សូ​ឡៃ​មេ​នី​(QasemSoleimani)​ដោយ​សហរដ្ឋអាមេរិក​គឺជា​ទង្វើ​ដ៏​កំសាក និង​មិន​សក្តិ​សមជា​មហាអំណាច​លេខ​មួយ នៅលើ​ពិភពលោក​នេះ​ទាល់តែសោះ​។​ ​លោក​ដូ​ណា​ល់​ត្រាំ​ព្រមាន​បែបនេះ​បន្ទាប់ពី​លោក​AliKhamenei​បាន​ថ្លែង​សារ​កំឡុង​ដឹកនាំ​ការថ្វាយ​បង្គំ​នៅ​ថ្ងៃ​សុក្រ​ជា​លើកដំបូង​នា​រយៈពេល​៨​ឆ្នាំ​មកនេះ​ជាមួយ​ការ​បរិហា​ថា​ទីក្រុង​វ៉ាស៊ីនតោន​មិន​ហ៊ាន​ប្រឈមមុខ​ដោយផ្ទាល់​ជាមួយ​លោក​Soleimani​នៅលើ​សមរភូមិ​ទើប​លួច​សម្លាប់​រូបលោក​ចោល​។​ ​ លោក​ត្រាំ​បាន​គូសបញ្ជាក់​នៅលើ​Twitter​ដូច្នេះ​ថា​«​មេដឹកនាំ​កំពូល​អី​រ៉ង់​ដែល​មិន​សម​កាន់តំណែង​កំពូល​បែបនេះ​បាន​និយាយ​រឿង​ដែល​ធ្វើ​ឱ្យគេ​ស្អប់​ដោយសារតែ​ការ​មួលបង្កាច់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​។​តែ​ស្របពេល​សេដ្ឋកិច្ច​របស់​អី​រ៉ង់​កំពុង​ដុនដាប​ហើយ​ប្រជាជន​អី​រ៉ង់​កំពុង​រង​ការឈឺចាប់ ដូច្នេះ​លោក​Khamenei​គួរតែមាន​ការប្រយ័ត្នប្រយែង ចំពោះ​សម្ដី​ខ្លួនឯង​»​។​ ​គួរ​បញ្ជាក់ថា​កាលពីដើម​ខែមករា​កន្ល​ង​ទៅ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​អី​រ៉ង់​បាន​តានតឹង​ដល់​ចំណុចកំពូល​បន្ទាប់ពី​លោក​QasemSoleimani​ត្រូវបាន​អាមេរិក​សម្លាប់​នៅក្នុង​ទីក្រុង​បា​កដាដ​ប្រទេស​អី​រ៉ា​ក់​ហើយ​ជាការ​សងសឹក​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉ង់​បាន​បាញ់​ស្រេច​មី​ស៊ី​ល​រាប់សិប​គ្រាប់​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅលើ​ទឹកដី​អី​រ៉ា​ក់​។​ ​បើតាម​ទីបញ្ជាការ​កណ្ដាល​អាមេរិក​កងទ័ព​របស់​ខ្លួន​១១​នាក់​បាន​រងរបួស​តែ​នេះ​គឺ​ផ្ទុយ​ទាំងស្រុង​នឹង​ការអះអាង​របស់លោក​ត្រាំ​ពីដំបូង​ដែលថា គ្មាន​កងទ័ព​អាមេរិក​ណា​ម្នាក់​ស្លាប់ ឬ​រងរបួស នៅក្នុង​ការវាយប្រហារ​នេះ​ទេ​៕ ​

ព័ត៌មានអន្តរជាតិ

ស្ត្រី​ពិការភ្នែក​ជនជាតិ​ប៊ុលហ្គារី​ម្នាក់​បាន​ទស្សន៍​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ពិភពលោក​ពិសេស​នៅ​ឆ្នាំ​៥០៧៩​ជាទី​អវសាន​នៃ​ផែនដី​…

អន្តរជាតិ​៖​តាម​វេ​ប​សាយ​ពិភព​ប៉ុស្តិ៍​បានឱ្យដឹងថា​ការ​ទស្សន៍ទាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ពិភពលោក​របស់​ស្ត្រី​ពិការភ្នែក Baba Vanga ជនជាតិ​ប៊ុលហ្គារី​ម្នាក់​មានដូចជា​៖ ការវាយប្រហារ​អាគារ​ភ្លោះ​របស់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០០១​។​ការចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​,​ការគំរាមកំហែង​ពិភពលោក​ដោយ​ក្រុម ISIS ជាដើម​, សុទ្ធតែ​បានក្លាយ​ទៅជា​ការពិត​។​ ​មុន​ពេលដែល​ស្ត្រី​នោះ​ស្លាប់​ក្នុង​វ័យ​៨៥​ឆ្នាំ កាលពី​ឆ្នាំ​១៩៩៦​ស្ត្រី​ជនជាតិ​ប៊ុលហ្គារី​រូបនេះ​បាន​ព្យាករណ៍​ព្រឹត្តិការណ៍​ពិភពលោក​ជាច្រើន​រួម​នឹង​គ្រោះធម្មជាតិ​ផងដែរ ហើយ​អ្នកជំនាញ​បាន​គណនា​ថា​៦៨​ភាគរយ​។​ការ​ទស្សន៍ទាយ​របស់​គាត់​បាន​ក្លាយជា​ការពិត បើទោះជា​គាត់​បាន​ស្លាប់ទៅ​ជាង​២​ទសវត្ស​ហើយ​ក្តី​។ កាលពី​ឆ្នាំ ១៩៨៩​ស្ត្រី​នេះ​បាន​ទាយ​ថា អាមេរិក​នឹងត្រូវ​វាយប្រហារ​ដោយ “​បក្សា​ស្លាប​ដែក​២”​។​ ​គាត់​និយាយថា “​រន្ធត់ រន្ធត់​!​បងប្អូន​អាមេរិក​២​នាក់​នឹងត្រូវ​ដួលរលំ​ក្រោយ​ការវាយប្រហារ​។ ក្រុម​ចចក​នឹង​ចេញ​រាតត្បាត ហើយ​ឈាម​អ្នក​ដែល​គ្មាន​កំហុស​នឹង​ហូរ​ស្រោចស្រព​”​។ កាលណោះ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ពួក​ភេរវ​ករ​អាល់​កៃ​ដា​ប្រើ​យន្តហោះ​២​គ្រឿង​ដើម្បី​ហោះ​បំ​បុក​អាគារ​ពាណិជ្ជកម្ម​អាមេរិក​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​បាន​ស្លាប់​។​ ​ការ​ទស្សន៍ទាយ​អនាគត​ផ្សេងទៀត​របស់​ស្ត្រី​Baba VangaDonald Trump៖ លោកយាយ Baba បាន​និយាយថា​ប្រធានាធិបតី​ទី​៤៥ (​ដូ​ណា​ល់​ត្រាំ​) នឹង​ជួប​វិបត្តិ ដែល​នឹង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​។ គាត់​បាន​ទាយ​ថា “​មនុស្ស​គ្រប់គ្នា​នឹង​ផ្ញើ​ក្តី​សង្ឃឹមលើ​រូបគាត់ តែ​គ្រប់យ៉ាង​ផ្ទុយស្រឡះ គាត់​នឹង​ធ្វើឱ្យ​ប្រទេស​ធ្លាក់ចុះ ហើយ​ទំនាស់​រវាង​រដ្ឋ​ភាគ​ខាងជើង​និង​រដ្ឋ​ភាគខាងត្បូង​នឹង​កើតឡើង​”​។​ ​ប្រភព​ខាងលើ​បន្ថែមថា​លើសពីនោះ​ទៅទៀត​គ្រូទាយ​នេះ​បាន​និយាយថា ប្រធានាធិបតី​ទី​៤៥​រូបនោះ នឹង​ធ្លាក់ខ្លួន​ឈឺ​ដោយ​ជំងឺ​ដ៏​អាថ៌កំបាំង ធ្វើឱ្យ​លោក​ថ្លង់ និង ឈឺក្បាល​រ៉ាំរ៉ៃ​។​គាត់​ក៏បាន​និយាយ​ផងដែរ​ថា​ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក គឺជា​ប្រធានាធិបតី​ស្បែក​ខ្មៅ នោះ​គឺ Obama​។​ ​ពូ​ទីន​៖​គ្រូទាយ​នេះ​ក៏បាន​ទាយ​ថា ពូ​ទីន នឹងត្រូវ​បាន​គេ​ធ្វើឃាត​ហើយ​អ្នក​ដែល​ធ្វើឃាត​នោះ​ចេញពី​ក្រុម​សន្តិសុខ​ផ្ទាល់​របស់លោក​តែម្តង​។ ប៉ុន្តែ​ស្ត្រី​គ្រូទាយ​មិនបាន​បញ្ជាក់​ទេ​ថា​តើ​ប្រធានាធិបតី​រូបនេះ​ស្លាប់​ឬ​អត់​។​ចិន​៖​ការ​ទស្សន៍ទាយ​ព្រឹត្តិការណ៍​ធំៗ​២​របស់​ស្ត្រី​គ្រូទាយ Baba ដែល​នឹង​ធ្វើឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​ជា​រៀងរហូត​នោះ​គឺ […]

ព័ត៌មានអន្តរជាតិ

កប៉ាល់ចម្បាំង​រុស្ស៊ី​បាន​ខិត​ទៅជិត​នាវា​ពិឃាត​អាមេរិក​នៅ​សមុទ្រ​អារ៉ាប់​ខាងជើង​

ព័ត៌មាន​អន្តរជាតិ​៖​កងទ័ពជើងទឹក​បាន​និយាយថា​នាវា​កងទ័ពជើងទឹក​រុស្ស៊ី​បាន​ខិត​មក​ជិត​យ៉ាងខ្លាំង​ទៅនឹង​នាវា​ពិឃាត​សហរដ្ឋអាមេរិក​នៅ​សមុទ្រ​អារ៉ាប់​ខាងជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​កងទ័ពជើងទឹក​បាន​និយាយថា​នាវា​USSFarragut​បានផ្តល់​សញ្ញា​ដល់ក​ប៉ាល់​រុស្ស៊ី​ថា​វា​មាន​គ្រោះថ្នាក់​ក្នុងការ​ប៉ះទង្គិច​គ្នា​ដោយ​ការបាញ់​ផ្លោង​ខ្លី​ចំនួន​៥​ដង​ដែលជា​សញ្ញា​ព្រមាន​ពី​សមុទ្រ​អន្តរជាតិ​។​ហ្វ្រី​ស្តូ​ត​បានស្នើ​សុំឱ្យ​មានការ​ផ្លាស់​ប្តូរ​នាវា​រុ​ស្ស៉ី​ជាបន្ទាន់​ដោយ​អនុលោម​ទៅតាម​វិធាន​អន្តរជាតិ​នៃ​ផ្លូវទឹក​។​ ​កង​នាវា​រុស្ស៊ី​ដំបូង​ឡើយ​បាន​បដិសេធ​ប៉ុន្តែ​ទីបំផុត​បាន​ផ្លាស់ប្តូរ​ទិសដៅ​។​នៅពេលដែល​នាវា​រុស្ស៊ី​បាន​ចាត់វិធានការ​ការពន្យា​រ​ពេល​ដំបូង​ក្នុងការ​អនុលោម​តាម​វិធាន​អន្តរជាតិ​ខណៈពេលដែល​វា​កំពុង​ធ្វើឱ្យមាន​វិធីសាស្ត្រ​ឈ្លានពាន​បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​គ្នា​។​ឧប្បត្តិហេតុ​ស្រដៀង​គ្នា​នេះ​បានកើត​ឡើង​ម្តង​រួចទៅហើយ​នៅក្នុង​ខែមិថុនា​កាលពី​ឆ្នាំមុន​នៅពេលដែល​នាវា​អាមេរិក​និង​រុស្ស៊ី​ជិត​បុក​គ្នា​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​។​ ​នាពេល​ថ្មីៗ​នេះ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ទូក​អ៊ីរ៉ង់​ខ្នាតតូច​ជាច្រើន​គ្រឿង​បាន​បើក​តាម​នាវា​ដឹក​យន្តហោះ​ប្រភេទ​NimitzUSSAbrahamLincoln​និង​នាវា​ដទៃទៀត​មកពី​ក្រុម​ធ្វើ​កូដកម្ម​សហរដ្ឋអាមេរិក​។​នៅពេលដែល​ពួកគេ​បានធ្វើ​ដំណើរ​តាម​សមុទ្រ​Hormuz​ចូលទៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​កាលពី​ខែធ្នូ​។​យ៉ាងណាក្តី កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​“ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​នៅតែ​បន្ត​ការប្រុងប្រយ័ត្ន​និង​ត្រូវបាន​បណ្តុះបណ្តាល​ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ​”៕​ដើម​រាំង​

នយោបាយ ព័ត៌មានអន្តរជាតិ សន្តិសុខ

នៅ​វៀតណាម​រដ្ឋមន្ត្រី​ម្នាក់ពាក់ព័ន្ធអំពើពុករលួយ​តុលាការ​ដាក់គុក​មួយជីវិត​

Hanio CNA៖​ប្រភពព័ត៌មាន​បរទេស​បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ម្នាក់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុ​រលួយ​ត្រូវ​តុលាការ​ប្រទេស​វៀតណាម​ផ្តន្ទាទោស​ដាក់គុក​អស់​មួយជីវិត​កាលពី​ថ្ងៃទី​២៨​ធ្នូ​២០១៩​។​ក្នុ​សវនាការ តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ង្វៀន​បាក់​សន​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រូបនេះ​បានទទួល​ប្រាក់​សំណូក​ចំនួន​៣​លាន​ដុល្លារ​ដើម្បី​សម្របសម្រួល​កិច្ចព្រមព្រៀង​មួយ​។​ ​ប្រភព​បាន​បន្តថា​កិច្ចព្រមព្រៀង​នោះ​គឺ​ក្រុមហ៊ុន Mobi Fone បាន​បង់ប្រាក់​ចំនួន​៩៥​ភាគរយ នៃ​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរទស្សន៍​បង់ប្រាក់​សម្រាប់​ទស្សនា ។​សវនាការ​នេះដែរ តុលាការ​ក៏បាន​ផ្តន្ទាទោស អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់ទៀត​គឺ​លោក​ទ្រឿ​ង​មី​ញ​ទួន​ឱ្យ​ជាប់គុក​១៤​ឆ្នាំ​ពាក់ព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​ត្រឹមត្រូវ​និង​ទទួល​ប្រាក់​សំណូក​នៅក្នុង​ករណី​តែមួយ​នេះដែរ​៕ដើមរាំង ​

ព័ត៌មានអន្តរជាតិ សន្តិសុខ

តុលាការមិនបានសម្រេចក្នុងការចុះអនុវត្ត​សាលដីកា​រុះរើ​ផ្ទះ​ស្ត្រី​លក់​អេតចាយ​

ស្វាយរៀង៖កាលពីរសៀលថ្ងៃទី១១​ខែធ្នូឆ្នាំ២០១៩​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងលោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ​បាន​ដឹកនាំ​ក្រុម​អ្នកអនុវត្ត​សាល​ក្រម​នៃ​តុលាការ​ខេត្តស្វាយរៀង​នៅផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ​តន់​ថាវ​រី​អ្នកលក់​អេតចាយ​ស្ថិតនៅ​ភូមិ​កៀង​សាំង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​។​ ​ ត្រូវបាន​ផ្អាក​នៅវេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ដោយ​គ្មាន​អាជ្ញាធរ​និង​មន្ត្រី​សុរិយោដី​ចូលរួម​គឺមាន​តែ​លោក​ព្រះរាជអាជ្ញា​និង​សមត្ថកិច្ច​នគ​បាល​ជាង​២០​នាក់​ប៉ុណ្ណោះ​។​ជាពិសេស​រក​អ្នក​បង្ហាញ​ព្រំប្រទល់​ដី​មិនទាន់បាន​ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ជាច្រើន​នាក់​ប្រាប់​ថាប​ណ្ណ័​សំគាល់​សិទ្ធិ​ដែល​ដើមបណ្តឹង​យកមក​អះអាង​នេះ​គឺ​នៅ​ទីតាំង​ផ្សេង​ដូច្នេះ​ត្រូវ​ផ្អាក​លើក​ពេល​ទៅ​ថ្ងៃក្រោយ​៕

ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច

​បង្ហាញ​ពី​របាយការណ៍​ដែល​បាន​អនុវត្ត​ពី​លទ្ធផល​សហគម​និង​ក្រុមហ៊ុន​ប្រមូល​ទិញ​

ព្រះវិហា​រៈលោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានបញ្ជាក់​ពី​លទ្ធផល​សហគម​និង​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ​ដោយបាន​បង្ហាញ​ពី​របាយការណ៍​ដែល​បាន​អនុវត្ត​កន្លងមក​។​ ​ លោក​ពឹង​ទ្រី​ដា​បានឱ្យដឹងថា​ក្នុង​ឆ្នាំ​២០១៩​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ចំនួន​៣៤​សហគម​ន៏​បាន​ចុះកិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​បរិមាណ​សរុប​២២.៤៦១​តោន​ដែលមាន​សមាជិក​ផលិត​សរុប​ចំនួន​៥.៣៤១​គ្រួសារ​លើ​ផ្ទៃដី​សរុប​១៤.៧៦៩​ហិកតា​សម្រាប់​លក់​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​គឺ​៖​ក្រុមហ៊ុន​អេ​ម​រ៉ុ​រ៉ា​យ​(AMRURice)​ក្រុមហ៊ុន​ស៊ិ​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​(SignaturesofAsia)​និង​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យ​(Golden Rice)​។ ​គិត​មក​ត្រឹម​៨​ខែ​១២​ឆ្នាំ​២០១៩​ល​ទ្ឋ​ផល​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន​ទាំង​៣​មាន​ដូចខាងក្រោម​៖១-​ក្រុមហ៊ុន Golden Rice ប្រមូល​ទិញ​បាន​បរិមាណ​៣.១២៩​តោន គ្រប់​តាម​ផែនការ ១០០​ភាគរយ​។​២-​ក្រុមហ៊ុន​AmruRice​ប្រមូល​ទិញ​បាន​បរិមាណ​១២.៨៤១​តោន​បាន​ប្រមាណ​ជាង​៧៥​ភាគរយ​ធៀប​ផែនការ​កិច្ចសន្យា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​សម្រុក​ដឹកជញ្ជូន​ទៅកាន់​ក្រុមហ៊ុន​។​ ៣,​ក្រុមហ៊ុន​SignatureofAsia​ប្រមូល​ទិញ​បាន​បរិមាណ​១.០០០​តោន​បាន​ប្រមាណ​ជាង​៧០​ភាគរយ​ធៀប​ផែនការ​កិច្ចសន្យា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​សម្រុក​ដឹកជញ្ជូន​ទៅកាន់​ក្រុមហ៊ុន​។​តម្លៃ​ស្រូវ​កសិករ​ទទួលបាន​ដល់ដៃ​ជាទូទៅ​មាន​៖១.​ប្រភេទ​ស្រូវ​ក្រអូប​ផ្ការំដួល​(​សើម​)​បាន​១.២៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​)​។​២.​ប្រភេទ​ស្រូវ​ក្រអូប​ផ្ការំដួល​(​ស្ងូ​ត​)​បាន​១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.៥៩០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​) ។​ ៣.​ប្រភេទ​ស្រូវ​សរ​ពូជ​ក្នុងស្រុក​(​ស្ងូ​ត​)​មានដូចជា​នាង​អុក​នាង​អ៊ំ​នាង​កែវ​ស្រូវ​ត្នោត​….​ទទួលបាន​តម្លៃ​១.១៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.១៨០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​)​។​បញ្ជាក់​៖​កសិករ​ដែល​បាន​ចុះកិច្ចសន្យា​លក់​ស្រូវ​ជូន​ក្រុមហ៊ុន​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ពី​២០០​រៀល​-២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​បើ​ធៀប​ទៅនឹង​កសិករ​លក់​តាម​រយៈ​ឈ្នួ​ញ​កណ្តាល​៕​សៅ​វ៉ាន់ឌី​ ​