ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

​រថយន្ដ​ដឹកឈើ​១​គ្រឿង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​នៅ​ស្រុក​ជ័យ​សែន​

​ព្រះវិហារ​៖​កាលពី​នៅវេលា​ម៉ោង​១០:៣០​នាទី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​កងកម្លាំង​អាវុធហត្ថ​ស្រុក​ជ័យ​សែន​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់​និង​ផ្នែក​រវៀង​ដេញចាប់​រថយន្ដ​សាំយ៉ុ​ង​ដឹកឈើ​ផ្អើល​ពេញ​ស្រុក​ជ័យ​សែន ក្នុង​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនី​យ៍ត្រី កង សៅ​គុណ មេបញ្ជាកា​កងរ​ជ​អាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​៖ ក្រោយពី​ទទួល​ព័ត៌មាន​ថា​រថយន្ដ​១​គ្រឿង​ដឹកឈើ​ចេញពី​ស្រុក​ជ័យ​សែន​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២​ឆ្ពោះទៅ​ខេត្តកំពង់ធំ​។​លោក​បាន​បញ្ជា​កម្លាំង​សហការ​គ្រប់​បណ្ដាល​អង្គភាព​ពាក់​ព័ន្ធ​តាម​គោ​ដៅ​ចុះបង្ក្រាប​បទល្មើស​ខាងលើ ។​

​ដោយមាន​ការសហការ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើរ​វៀង​ដឹកនាំ​ដោយ​លោក​ជ័យ​សេដ្ឋា​បាន​ដេញ​រថយន្ដ​នេះ​មិន​ព្រម​ចូលខ្លួន​ផាក​វិន័យ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​រត់​រហូតដល់​ស្រុក​ជ័យ​សែន​អស់​ល័​ក្ខ​ជាប់អន្ទាក់​ក្រុម​សម្ថ​កិច្ច​ចំរុះ​។​

​ក្រោយពី​មន្ត្រីរដ្ឋបាល​ព្រៃ​ចុះមក​ដល់ទី​តាំង​រថយន្ត​១​គ្រឿង​ម៉ាក់​សាំយុង​ពណ៌​ស​ពាក់​ស្លាក​ព្រះសីហនុ​2A1957​ដឹកឈើ​ក្ដារ​និង​សសរ​ប្រភេទ​លេខ​២​សមត្ថកិច្ច​ចុះ​បង្ក្រាប់បាន​ភ្លាមនោះ​ផងដែរ​ចំណែក​តៃកុង​រថយន្ត​បាន​គេចខ្លួនបាត់​។​

លោក​ជ័យ​សេដ្ឋា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើរ​ជ័យ​សែន​បាន​ប្រាប់​ភ្នាក់ងារ​សា​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា​ឆ្នាំ​២០២០​នេះ​ថា​រថយន្ត​សាំ​យុង​ដឹកឈើ​ធ្វើដំណើរ​ចេញពី​ស្រុក​ជ័យ​សែន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦២​ទៅដល់​ចំនុច​ចំការ​កៅ​ក្នុងភូមិ​អូ​ពោរ​ដោយសារ​មន្ត្រី​របស់លោក​ឃាត់​សាក់សួរ ហើយ​រថយន្ដ​បាន​បើក​រត់គេច​ត្រឡប់មក​ក្រោយ​វិញ​។

​លោក​បាន​បញ្ជា​កម្លាំង​ដាក់​ដែកគោល​តែ​រថយន្ដ​ដឹកឈើ​នេះ​នៅតែ​បើកបរ​បន្ដ​នឹង​រារាំង​មិនឱ្យ​សម្ថ​កិច្ច​វ៉ា​ទេ​។​តែ​លោក​បានដាក់​កម្លាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សហការ​ជាមួយ​កងកម្លាំង​អាវុធ​មូលដ្ឋាន​ស្រុក​ជ័យ​សែន​និង​កម្លាំង​សង្កាត់រដ្ឋបាល​ជ័យ​សែន​ដេញ​ស្ទាក់ចាប់​រថយន្ដ​រហូត​ធ្លាយ​កង់​បើកបរ​ទៅមុខ​លែងរួច ។​

​រថយន្ត​ដឹកឈើ​ប្រភេទ​ឈើ​លេខ​២​សសរ​៥​ដើម​នឹង​ក្ដារ​៣២​សន្លឹក​ស្មើរ​០.៩៣០០​ម៉ែត្រគូប​ត្រូវបាន​នាំមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​ដើម្បី​ចាត់ចែង​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *