Related Articles
បងខឹងប្រើកាំបិតបុ័ងតោគប់លើប្អូនចំលើបំពង់កនិងដៃឱ្យរងរបួសធ្ងន់
ប៉ៃលិន៖បងប្អូនបង្កើតបានទាស់សម្តីគ្នា ភាគីខាងបងខឹងក៏ប្រើកាំបិតបុ័ងតោគប់លើប្អូន បណ្តាលឱ្យចំលើបំពង់កនិងដៃរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ។ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ទួលល្វាបានឱ្យដឹងថា ជម្លោះរវាងបងនិងប្អូនបង្កើតនៅផ្ទះចាំចម្ការដាំបន្លែមួយ ស្ថិតក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិនកាលពីយប់ថ្ងៃទី១៣ខែកុម្ភៈ។បុរសបង្កជាបងឈ្មោះ គីម ហុងស្រៀង អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះដាំបន្លែភូមិសង្កាត់ខាងលើ។ចំណែកជនរងគ្រោះឈ្មោះ គីម ឈុនលី អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួស ត្រូវចង្កាដេរ៧ថ្នេរ និងកដៃខាងឆ្វេងដេរ៧ថ្នេរ។វត្ថុតាងដកហូតមានកាំបិតបុ័ងតោ១។ករណីខាងលើនេះសមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យនិងបញ្ជូនបន្តតាមនីតិវិធី៕
អភិបាលខេត្តព្រមានមិនឱ្យមានវប្បធម៌អន្តរាគម៍ក្នុងរឿងតែងតាំងមន្ត្រី
ព្រះវិហារ៖ក្នុងកិច្ចប្រជុំប្រចាំ ខែកញ្ញាឆ្នាំ២០២២កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី បានចេញសារព្រមានមិនឱ្យមានវប្បធម៌អន្តរាគម៍ក្នុងរឿងតែងតាំងមន្ត្រី។លោក គីម រិទ្ធី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នាពេលកន្លងមក។ អភិបាលខេត្តក៏បានជម្រុញបន្ថែមឱ្យមន្ត្រីទាំងអស់ត្រូវអនុវត្តន៍ការងាររបស់ខ្លួនជាបន្តទៀត។ ជាពិសេសត្រូវរួមគ្នារខិតខំ ដោះស្រាយការងារដែលនៅសេសសល់ បន្តចុះផ្សព្វផ្សាយការការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ទី៤និងទី៥ ជូនដល់ពលរដ្ឋឱ្យបានឆាប់រហ័ស។កិច្ចប្រជុំប្រចាំខែកញ្ញារបស់រដ្ឋបាលខេត្តនាឱកាសនោះ គឺពិភាក្សាទៅលើផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងព្រមទាំងការងារបង្កបង្កើនផល ស្រូវវស្សានិងដំណាំផ្សេងៗ ក្នុងឆ្នាំ២០២២។ ការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងការងារ អភិរក្សធនធានធម្មជាតិ ការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដីសម្បទានសង្គមកិច្ច ដីសម្បទានធនធានរ៉ែ។ជាមួយនោះការស្នើសុំ ដីសម្បទានសង្គមកិច្ចរបស់កម្លាំងយោធា និងការងារចុះបញ្ជីដីរដ្ឋ ការចុះបញ្ជីដីជាលក្ខណប្រព័ន្ធ ព្រមទាំងការដោះស្រាយបញ្ហាជម្លោះដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។អំពីការរៀបចំផ្លង់គោលអភិវឌ្ឍន៍ក្រុង និង របាយការណ៍អំពីការរៀបចំភូមិធម្មជាតិ សម្តេចតេជោហ៊ុនសែន នៅស្រុកជាំក្សាន្ត។ អំពីការរៀបចំផ្ទះអតីតយុទ្ធជន ការត្រៀមប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ និងបញ្ញាផ្សេងៗ ជាច្រើនទៀត៕ដោយ៖សៅវ៉ាន់ឌី
អភិបាលខេត្តកំពង់ចាមយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់៣៦គ្រួសារ
កំពង់ចាម៖កាលពីរសៀលថ្ងៃទី៣០ ខែមីនានេះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៣៦គ្រួសារនៅឃុំសំបូរនិងឃុំតាំងក្រាំង នៃស្រុកបាធាយខេត្តកំពង់ចាម ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ទោះបីសម្ដេច មិនបានអញ្ជើញមកដោយផ្ទាល់ តែសម្ដេចតែងតែមានក្តីនឹករលឹក គិតគូរអំពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់។អភិបាលស្រុកបាធាយ លោកផេន សុផល បានដឹងថា កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ។ ក្នុងនោះ នៅឃុំសំបូរ បានរងនូវផលប៉ះពាល់ចំនួន៤ភូមិមានចំនួន ៣៣ខ្នង រលំផ្ទះ៧ខ្នង របើកដំបូល២៥ខ្នង និងដំបូលសាលា១ខ្នង។នៅភូមិតាពយ រលំផ្ទះ៣ខ្នង និងរបើកដំបូលផ្ទះ៩ខ្នង និងនៅភូមិបាឡាំង រលំផ្ទះ ១ខ្នង និងរបើកដំបូលផ្ទះ៣ខ្នង ។នៅភូមិសង្កើបរលំផ្ទះ៣ខ្នង របើកដំបូល១០ខ្នង និងសាលារៀន១ខ្នង ។នៅភូមិវាលរបើកដំបូល៣ខ្នង ឃុំតាំងក្រាំង ប៉ះពាល់ […]