ព័ត៌មានសង្គម សន្តិសុខ

​ភ្លើង​ឆាបឆេះ​ផ្ទះ​អេតចាយ​ពេល​ម្ចាស់​ចាក់សោ​ទ្វារ​ទៅលេង​ស្រុក​

ភ្នំពេញ​៖​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែម្តង​ខណៈ​ម្ចាស់​ចាក់សោ​ទ្វារ​ទុកចោល​ហើយ​នាំគ្នា​ទៅលេង​ស្រុកកំណើត​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០​។​

​ប្រភព​ព័​ត៍​មានបាន​ឱ្យដឹងថា​មុនពេល​កើតហេតុ​ផ្ទះ​ដាក់​អេតចាយ​ម្ចាស់​បាន​ចាក់សោ​ទ្វារ​ទុកចោល​ហើយក៏​នាំគ្នា​ទៅលេង​ស្រុកកំណើត​ក៏ត្រូវ​ភ្លើង​ឆេះ​។​ភ្លាមៗ​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​កងរាជអាវុធហត្ថ​ចំនួន​៣​គ្រឿង​។​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ក្រុង​រថយន្ត​ចំនួន​៣​គ្រឿង​។​រថយន្ត​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​ចំនួន​១​គ្រឿង​ចេញទៅ​អន្តរា​គម​ន៏​ជួយ​បាញ់​ពន្លត់​ឱ្យ​រលត់​ជា​ស្ថាពរ​នៅវេលា​ថ្ងៃ​ដដែល​។​

សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា​ភ្លើង​ដែល​ឆាបឆេះ​ឃ្លាំង​អេតចាយ​នេះ​គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​អ្នករងគ្រោះថ្នាក់​ទេ​គ្រាន់តែ​ខូចខាត​សម្ភារ​អេតចាយ​អស់​មួយចំនួនធំ​និង​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​អស់ទាំង​ស្រុង​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *