សន្តិសុខ

​បើករថយន្ត​ស៊េរី​ទំនើប​លឿនជ្រុលបុក​បង្កាន់ដៃស្ពានអាកាស​៧​មករា​

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ឡង់​គ្រីះ​ស័​ររពណ៌ខ្មៅគ្មានស្លាកលេខយ៉ាងលឿនទៅបុកបង្កាន់ដៃស្ពាន​អាកាស​៧​មករា​រង​ការខូចខាត​យ៉ាងដំណំ​ដោយស្ត្រី​វ័យក្មេង​ម្នាក់នោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ។​ហេតុការណ៍នេះបានកើតឡើងនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ខណ្ឌទួលគោក​កាលពី​យប់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​ស្រី​ស្អាត​ម្នា​ក់បាន​បើករថយន្ត​ឡង់​គ្រីះ​ស័​រ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​រ៉េ​ចង្កូត​មក​ស្ដាំ​ដៃ​បន្តិច​ស្រាប់តែ​បុក​នឹង​បង្កាន់ដៃស្ពាន​អាកាស​៧​មករា​បណ្តាល​ឲ្យ​រង​ការខូចខាត​បង្កាន់ដៃស្ពាន​។



ចំណែកឯ​រថយន្ត​វិញ​បាន​រង​ការខូចខាត​កំពិត​ផ្នែក​ខាងមុខ​។​រថយន្ត​បាន​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​មក​ឈប់​នៅ​កា​រ៉ា​ស់​សាំង​សូគីម៉ិច​ដោយសារតែ​រថ​យន្ត​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ម៉ាស៊ីន​ហើយ​អ្នកបើកបរ​ខ្លាច​ឆេះ​ក៏​ឈប់​រថយន្ត​។​


​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ព្រមទាំង​ស្រី​អ្នកបើករថយន្ត​នោះ​ទៅ​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *