សន្តិសុខ

​ស្តីបន្ទោស​បន្តិចបន្តួច​ប្អូន​ទាញ​កាំបិត​កាប់​បង​បង្កើត​រងរបួស​ធ្ងន់​

ខេត្តតាកែវ​៖​សមត្ថ​ឃាត់ខ្លួន​ជន​ម្នាក់​ដែល​បាន​បោក​ឆ្នាំង​បោក​ចានបាយ​ចោល​បង​បង្កើតបាន​ស្តីបន្ទោស​ប​ន្តិ​បន្តួច​ស្រាប់តែ​ជនសង្ស័យ​ជា​ប្អូន​ខឹងសម្បារ​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​មក​កាប់​បង​ពីរ​កាំបិត​បណ្តាលឱ្យ​ធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​អណ្តែង​សាំង​ឃុំ​ជី​ខ្មា​ស្រុក​ទ្រាំង​ខេត្តតាកែវ​កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​។​


​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០២០​ជនសង្ស័យ​ឈ្មោះ​តឿ​ឆា​រី​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​មុខរបរ​កសិក​រ​ទីលំនៅ​។​បានធ្វើ​សកម្មភាព​បោក​ឆ្នាំងបាយ​ចោល​ពេលនោះ​ជនរងគ្រោះ​ឈ្មោះ​តឿ​ចិន្តា​អាយុ​២៦​ឆ្នាំ​ត្រូវជា​បង​បង្កើតបាន​ស្តី​ប​ន្តោ​ស​ស្រាប់តែ​ជនសង្ស័យ​មានការ​ខឹងសម្បារ​បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​កា​ចែត​មក​កាប់​ជនរងគ្រោះ​ពីរ​កាំបិត​បណ្តាលឱ្យ​រង​របួសធ្ងន់​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​ត្រូវបាន​ផ្នែក​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​តឿ​ឆា​រី​ភ្លាមៗ​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *