សន្តិសុខ

​កម្លាំង​នគរបាល​ចាប់​ជន​ម្នាក់​តាម​ដីកា​តុលាការខេត្ត​ព្រះវិហារ​

ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ស្រុក​រវៀង​សហការ​ណ៍​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រមណីយ​បាន​ចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​ព្រះវិហារ​ហើយ​បាន​រកឃើញ​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ឯក​សាយ​ដេ​ត​អធិការនគរបាល​ស្រុករ​វៀង​បានឱ្យដឹងថា​ការចុះ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៤៥​គ​ព្រ​ចុះ​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ដោយ​លោក​ជៀន​ស្រស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រះវិហារ​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ផាន​សង់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុករ​វៀង​ខេត្តព្រះវិហារ ។​

​លោក​វរសេនីយ៍ឯក​សាយ​ដេ​ត​បាន​បន្តថា​ជន​ត្រូវ​ចោទ​ឈ្មោះ​ផាន​សង់​ត្រូវបាន​ចោទ​ពីបទ​រក្សាទុក​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ប្រព្រឹត្តឡើង​នៅ​ភូមិ​គោក​បេង​សង្កាត់​កំពង់​ប្រណាក​ក្រុង​/​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​១​ខែ​វិ​ច្ឆិ​ឆ្នាំ​២០១៩​កន្លងទៅ​។​លោក​បាន​បន្តថា​នៅពេល​ចាប់ខ្លួនបាន​រកឃើញ​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​(២​កញ្ចប់​ធំ​និង​១​កញ្ចប់​តូច​)​បន្ថែមទៀត​។​ជន​ត្រូវ​ចោទ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ការ​តាមផ្លូវ​ច្បាប់​៕ញ៉ែម.សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *