សន្តិសុខ

​ជិះ​ម៉ូតូ​បុក​ឆ្កែ​ចៃដន្យ​រថយន្ត​មកដល់​កិន​ស្លាប់​តែម្តង​

​​កំពត​៖​នារី​ម្នា​ក់បាន​ជិះ​ម៉ូតូ​បុក​ឆ្កែ​ហើយ​ចៃដន្យ​រថយន្ត​មកដល់​ក៏​កិន​ពីលើ​បណ្តាលឱ្យ​ស្លាប់​យ៉ាង​រន្ធត់​បំផុត​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តា​យ​ផ្លូវ​ពី​ស្រុក​ជុំ​គិរី​ទៅ​ស្រុក​ឈូក​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​។​មន្ត្រីនគរបាល​បានឱ្យដឹងថា​នារី​រងគ្រោះ​ឈ្មោះ​ពៅ​សុ​ភ័​ក្រ​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​កណ្តាល​ឃុំ​ជំ​ពូ​វ័​ន្ត​ស្រុក​ជុំ​គិរី​ខេត្តកំពត​។​

​ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ចេញពី​ស្រុក​ជុំ​គី​រី​ទៅ​ស្រុក​ឈូក​ដោយ​ម៉ូតូ​មួយគ្រឿង​បាន​បុក​ឆ្កែ​រួច​ដួល​ដេក​លើ​ថ្នល់​តែម្តង​។​ជា​ចៃដន្យ​ពេលនោះ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង​បានមក​ដល់​ក៏​កិន​ពីលើ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​មួយ​រំពេច​។​

​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា​ភ្លាមៗ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ពី​កន្លែងកើតហេតុ​ដោយ​មិន​ទទួលខុសត្រូវ​ឡើយ​៕ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *