សន្តិសុខ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​៨ខែមករា​​ស្លាប់​៧​នាក់​និង​របួស​១២​នាក់​

ភ្នំពេញ​៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរនិង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិបានឱ្យដឹងថា​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេសបានកើតមាន​ចំនួន១៥​លើក​។ថ្ងៃទី​៨​ខែមករា​ឆ្នាំ២០២០​មាន​មនុស្ស​ស្លាប់៧​នាក់របួស​ធ្ង​ន់​-​ស្រាល​១២​នាក់។

របាយការណ៍​ដដែលបានបន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរនេះ​បង្ក​ឱ្យ​មានការ​ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿង។ក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឱ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរគឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ ,​មិនគោរពសិទ្ធិ​បត់​មិនប្រកាន់​ស្តាំ​ជាដើម ។

​ទិន្នន័យ គ្រោះថ្នាក់ ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមាន មនុស្ស ស្លាប់និងរបួសសរុបចំនួន១៩នាក់នៅថ្ងៃទី៨ខែមករានេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន១០លើក​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *