សន្តិសុខ

​រថយន្តបុក​និង​កិន​អ្នកជិះ​ម៉ួ​តូ​ប្រុស​ស្លាប់​ស្រី​រងរបួស​

​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត​ដឹក​ទ​និ​ញ​បើក​បត់​កៀរ​កិន​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ប្រុស​រីឯ​ស្រី​រងរបួស​ខណៈ​ឌុប​គ្នា​ទៅយក​អត្តសញ្ញាណប័ណ្ណ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ទួល​សង្កាត់​កំបូល​ខណ្ឌ​កំបូល​កាលពី​រសៀល​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​ឈ្មោះ បឺ​យ សី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​កំបូល​សង្កាត់​កំបូល​ខណ្ឌ​កំបូល​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​។​ចំណែក​នាង​ជា​គូរ​សង្សារ​មានឈ្មោះ​លី​សុខ​ណាន​អាយុ​២១​ឆ្នាំ​មុខរបរ​កម្ម​ការ​នី​រោងចក្រ​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ត្រ​យឹ​ង​ឃុំ​ពើក​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ផន ផា​ណាំង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹក​ក្រណាត់ មាន​ទីលំនៅ​ភូមិ​អា​យាន ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រួមទាំង​អ្នកបើកបរ​រថយន្ត​ផង​នោះ​ប្រគល់​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *