សន្តិសុខ

បុរសម្នាក់​​ចាក់​សម្លាប់​​អតីត​សង្សាររួច​រត់​ទៅ​ចង​.​ក​សម្លាប់ខ្លួនឯង​

​ភ្នំពេញ​៖​នារី​កម្មករ​រោងចក្រ Minebea Mitsumi ម្នាក់ ត្រូវបាន​អតីត​សង្សារ តាម​ចាក់​សម្លាប់​នឹង​កា​បិត​ចុង​ស្រួច ខណៈពេល​នាង កំពុង​ជិះ​ម៉ូតូ ទៅធ្វើ​ការ។បន្ទាប់មក ជនដៃដល់ បាន​ជិះ​ម៉ូតូ​រត់​មក ចង​.​ក​សម្លាប់ខ្លួន នៅក្នុង​វត្ត​ស្ងួន​ពេជ្រ ដើម្បី​បញ្ចប់​សាច់រឿង។

ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅចំណុច​ផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំបូលកាលពី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២០ ។​

​នារី​រងគ្រោះ ឈ្មោះ យឺន ស្រី​នី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ Minebea Mitsumi ផលិត​បរិក្ខារ​អគ្គិស​នី ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

ដោយឡែក ជនដៃដល់ បាន​រត់​មក​ចង ក សម្លាប់ខ្លួន ក្នុង​វត្ត​ស្ងួន​ពេជ្រ មានឈ្មោះ លឹម តិច អាយុ​២៥​ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ព្រោះ​នៅជាប់​នឹង​ដៃ របស់​អត្តឃាត​ជន ដែល​ចង ក នោះ មាន​ប្រឡាក់​សុទ្ធតែ​ឈាម នារី​រងគ្រោះ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *