ព័ត៌មានសង្គម សន្តិសុខ

នៅ​ស្រុក​ប្រាសាទបាគង​រន្ទះ​បាន​បាញ់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​ងាប់​គោ​១​ក្បាល​

​សៀមរាប​:​បុរស​ម្នាក់​ស្លាប់​និង​គោ​១​ក្បាល​បាន​ងាប់​ភ្លាមៗ​ដោយ​យ​សារ​រន្ទះបាញ់​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​សួង​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២០​ស្ថិត​។​
​មន្ត្រីនគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា​នៅ​រសៀល​ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​។​ពេលនោះ​ជនរងគ្រោះ​បាន​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ស្រាប់​តែមាន​រន្ទះបាញ់​បានកើត​ឡើង​ហើយ​បាញ់​ត្រូវ​ជនរងគ្រោះ​និង​គោ​១​ក្បាល​បណ្តាលឱ្យ​ស្លាប់​និង​ងាប់​គោ​តែម្តង​។​សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​មានឈ្មោះ​សូ​សែម​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *