សន្តិសុខ

​បាញ់សម្លាប់​ជាងកាត់សក់​នៅ​ខណ្ឌទួលគោក​ខ្មាន់កាំភ្លើង​ជា​មន្ត្រីប៉ូលិស​

​ភ្នំពេញ​៖ ជនដៃដល់​ដែល​បាញ់សម្លាប់​ជាងកាត់សក់​នៅ​ជិត​សាលារៀន​ទួលគោក​កាលពី​យប់​ថ្ងៃទី​២៦ ខែកញ្ញា​ឆ្នាំ​២០២០​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​គឺជា​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

គេអះអាងថារូបមន្ត្រីប៉ូលិសដែលជាក្មាន់កាំភ្លើង​

​ប្រភព​បាន​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​ថា​៖ ខ្មាន់កាំភ្លើង​ឈ្មោះ លី ថា​រិ​យ​ដែល​ជនសង្ស័យ​រូបនេះ​មាន​អតីត​ភាពជា​មន្ត្រីនគរបាល​ខណ្ឌដូនពេញ​។​ក្រោយមក​ព្រោះ​ការប្រព្រឹត្ត​ខុស​នឹង​វិន័យ​ក៏ត្រូវ​បាន​ដក​មក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​ទន្ទឹមនឹង​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ​នោះ​កម្លាំង​សមត្ថកិច្ច​កំពុងបើក​ប្រតិបត្តិការ​ស្រាវជ្រាវ អាច​និង​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​ក្នុងពេល​ខ្លី​ខាងមុខ​។​

​សូមបញ្ជាក់ថា​៖​កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​។​បុរស​ម្នាក់​ជាជាង​កាត់សក់​ត្រូវបាន​អ្នកជិតខាង​បាញ់​មួយ​គ្រាប់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។​នៅមុខ​ផ្ទះ​របស់ខ្លួន​ស្ថិតនៅ​ចំហៀង​សាលារៀន​ទួលគោក ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ឱ្យដឹងថា​៖​មុនពេល​កើតហេតុ​ស្វាមី​របស់ខ្លួន​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅមុខ​ផ្ទះ​។​រហូតដល់​ម៉ោងជាង​១០​យប់​ក៏​រៀបចំ​ចូល​ផ្ទះ​ស្រាប់តែ​ឮ​សំឡេង​ប្រតាយប្រតប់​ឈ្លោះ​គ្នា​ជាមួយនឹង​បុរស​ម្នាក់​ដែល​ស្គាល់​ថា​ជា​អ្នកជិតខាង​។​

​ស្ត្រី​ភរិយា​ជនរងគ្រោះ​បន្តថា​៖​ក្រោយ​មាន​ការប្រតាយប្រតប់គ្នា​មួយសន្ទុះ​ក្រោយមក​ជនដៃដល់​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​លើ​ស្វាមី​របស់ខ្លួន​បណ្ដាលឱ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម​តែម្តង​។​បន្ទាប់ពី​បាញ់ប្រហារ​ហើយ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​ករណីនេះ​មិនទាន់​ដឹង​ពី​មូលហេតុ​នាំឱ្យមាន​ការបា​ញ់​សម្លាប់​នេះ​នៅឡើយ​ទេ​។​


​ជនរងគ្រោះ​មានឈ្មោះ សុខ​សុ​កេ​ន​អាយុ​ជាង​៣០​ឆ្នាំមាន​មុខរបរ​កាត់​សក់​។​ការស្លាប់​របស់​ជនរ​ង​គ្រោះ បន្សល់​កូនស្រី​៤​នាក់​តូចៗ​ឱ្យនៅ​កំព្រា​គ្មាន​បង្អែក​ជីវិត​។​កូនស្រី​ទី​១​អាយុ​១១​ឆ្នាំ​.​កូនស្រី​ទី​២ អាយុ ៩​ឆ្នាំ​.​កូនស្រី​ទី​៣ អាយុ​៥​ឆ្នាំ​.​កូនស្រី​ទី​៤ អាយុ​១​ឆ្នាំ​។​

អ្នក​នៅ​កន្លែងកើតហេតុ​បាន​កើតការ​ស្លុតចិត្ត​អាណិត​ក្រុមគ្រួសារ​ជនរងគ្រោះ​ជាពិសេស​កូនៗ​ជនរងគ្រោះ​ដែល​នៅ​តូចៗ​នៅឡើយ​មិន​ត្រូវមាន​វាសនា​យ៉ាងណា​ទៅ​ថ្ងៃមុខ​បើ​ឪពុក​ជា​បង្អែក​ដ៏​ធំ​ក្នុង​គ្រួ​សារបាន​ស្លាប់ចោល​ពួកគេ​ទៅហើយ​៕​នូ​សុ​ភ័​ក្រ​

rsc

Leave a Reply

Your email address will not be published. Required fields are marked *