សន្តិសុខ

​រថយន្ត​ដឹក​ជនជាតិ​វៀតណាម​១១​នាក់​ក្រឡាប់​ធ្លាក់ទឹក​ស្លាប់​៧​នាក់​និង​របួសធ្ងន់​៥​នាក់​

ខេត្តសៀមរាប​៖ រថយន្ត​តាក់ស៊ី​ដែល​ដឹក​អ្នកដំណើរ​ជនជាតិ​វៀតណាម ប្រុស​ស្រី​ចំនួន​១១​នាក់​បើកបរ​ក្នុង​ក្នុង​ល្បឿន​លឿន​ដោយ​អ្នកបើកបរ​អាច​ងងុយ​ដេក​ក៏​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់ទឹក​។​

នៅក្នុង​ករណីនេះ​រថយន្ត​ក្រឡាប់​នេះ​បានកើត​ឡើង​នៅ​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ 246-247 ក្នុងភូមិ ស្ពាន​ត្នោត​១​ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​មនុស្ស​ស្លាប់​ចំនួន​៧​នាក់ ក្នុងនោះ​តៃកុង​មាន​អ្នកបើកបរ​ម្នាក់​ផងដែរ និង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ដែល​បង្កឱ្យមាន​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​។

សមត្ថកិច្ច​ស្រុក​ជីក្រែង​បានឱ្យដឹងថា​៖ រថយន្ត​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ដោយ​ខ្លួនឯង​នោះ​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម ២A៨៤៦៩ បើកបរ​ដោយ ជនជាតិខ្មែរ តែ​មិនទាន់​ស្គាល់ឈ្មោះ​បាន​ស្លាប់​។​រថយន្ត​ដឹក​អ្នករួមដំណើរ​ជា​ជនជាតិ​វៀតណាម​១១​នាក់ ប្រុស​៦​នាក់​ស្រី​៥​នាក់ ។​

បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ស្រុក​មិនទាន់​ឱ្យដឹង​លម្អិត​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​នាំ​រថយន្ត​ស្ទូច​ចេញពី​កន្លែងកើតហេតុ ឯ​អ្នករបួស​ក៏បាន​ដឹក​ទៅ​សង្គ្រោះ​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *