សន្តិសុខ

ឃាត់ខ្លួន​ជនម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ដកហូត​វត្ថុតាង​មួយចំនួន​

សៀមរាប​:​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធគ្រឿងញៀននិង​ដកហូត​វត្ថុតាង​មួយចំនួន​។​ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​ស្ថិតនៅ​ចំណុច​ភូមិ​តា​ពៀម ឃុំ​កំពង់ក្ដី​ស្រុក​ជីក្រែង ខេត្តសៀមរាបកាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​​។​
​សមត្ថកិច្ច​បានឱ្យដឹងថា​​ករណី​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​ដកហូត​វត្ថុតាង​មួយចំនួន​។​ជនសង្ស័យ​ឈ្មោះ​ទេព​ពិ​ទូ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប៉ា​លេ​ឡៃ​សង្កាត់​ប៉ា​លេ​ឡៃ​១ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ​យ័ ។​

​វត្ថុតាង​ដកហូត​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​៩​កញ្ចប់ មាន​ទំងន់ ១៨.១៩៥​ក្រាម , ថ្នាក់ WY ចំនួន​៦២​គ្រាប់​,​ទូរ​សព្ទ​ដៃ​ម៉ាក​oppo​ចំនួន​១​គ្រឿង​។​វត្ថុតាង​និង​ជ​នស​ង្ស​យ័​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *