សន្តិសុខ

​ស្រី្ត​ម្នាក់​ខឹង​ប្តី​ព្រោះ​ទៅ​ដេក​ជាមួយ​ស្រី​ស្នេហ៍​យក​កន្សែង​រឹត​ក​សម្លាប់​

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​បាន​យក​កន្សែង​រឹត​ក​សម្លាប់​ប្តី​ពេល​ប្តី​ត្រឡប់​ពី​ដេក​ផ្ទះសំណាក់​ជាមួយ​ស្រី​ស្នេហ៍​វិញ​។​អំពើ​ឃាតកម្ម​បានកើត​ឡើង​នៅមុខ​បន្ទប់​ជួល​ក្នុងភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​។
​មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ​ស្បោង​គឹម​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​មុខរបរ​បម្រើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​សម្លាប់​សត្វល្អិត​។​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​សុខ​សុ​ណ្ណា​រា​អាយុ​៥៧​ឆ្នាំ​មុខរបរ​លក់​នំ​បញ្ចុក​ស្នាក់នៅ​ជាមួយគ្នា​។

​ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​នៅ​យំ​អោប​ប្តី​ដោយ​មិនបាន​រត់​ទៅណា​ឡើយ​ភ្លាមៗ​នោះ​ក៏មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ឃាត់​ស្ត្រី​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *