សន្តិសុខ

​បុរស​ម្នាក់​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ឆក់​ស្លាប់​

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ត​ខ្សែភ្លើង​ខុស​បច្ចេកទេស​បណ្ដាលឱ្យ​ឆក់​ស្លាប់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​អណ្តូង​៣​សង្កាត់​គោករ​ការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០២១​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​បុរស​រូបនោះ​ឈ្មោះ​ប៉ន​ស្រស់​ប្រុស​អាយុ​៣៩​ឆ្នាំ​ជា​អតីត​ជាងភ្លើង​និង​មាន​ប្រពន្ធ​ឈ្មោះ​ចុង​សុខ​លាប​ស្រី​៤៥​ឆ្នាំមាន​កូនប្រុស​៣​នាក់​។​មន្ត្រី​ដដែល​បាន​បន្តថា​៖​បុរស​រូបនោះ​បាន​ត​ខ្សែភ្លើង​រញ៉រ​ញ៉ៃ​ភ្ជាប់​នៅ​កង្ហារ​និង​យកទៅ​រុំ​ដៃ​ហើយ​ដោត​ចូល​ព្រី​បណ្តាលឱ្យ​ឆក់​ស្លាប់​ក្បែរ​ធុងបាស់​តែម្តង​៕​សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *