ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីចិន និងជាពាណិជ្ជករដ៏ល្បីឈ្មោះ Jack Ma ត្រូវបានគេសង្ស័យថា”បាត់ខ្លួន”

អន្តរជាតិ(អាមេរិក)៖ ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបើកការស៊ើបអង្កេតលើក្រុមហ៊ុន Alibaba និង Ant Group នោះ ស្រាប់តែគេសង្កេតឃើញថា លោក Jack Ma ហាក់ដូចជាបាត់ស្រមោល និងមិនបានបង្ហាញខ្លួនជាសាធារណៈចំនួនប្រហែលជាពីរខែមកហើយ។ដោយក្នុងនោះមានកម្មវិធីធំៗជាច្រើនត្រូវបានជំនួសដោយអ្នកផ្សេងទៅវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ៖ពាណិជ្ជករ និងជាកំពូលមហាសេដ្ឋី ចិនរូបនេះ ត្រូវចូលរួមកម្មវិធីទូរទស្សន៍ «Africa’s Business Heroes»ដែលបង្កើតឡើងដោយលោកJackMaផ្ទាល់ហើយលោកក៏មានឈ្មោះធ្វើជាគណៈកម្មាធិការផងដែរ។ប៉ុន្តែនៅវគ្គផ្ដាច់ព្រ័ត្រគឺមិនមានវត្តមានរបស់លោកទេផ្ទុយទៅវិញបែរជាឃើញនាយកប្រតិបត្តិ Alibaba មកជំនួស។


ពាក់ព័ន្ធនឹងការមិនបង្ហាញវត្តមាននៅក្នុងកម្មវិធីខាងលើនេះ ត្រូវបានអ្នកនាំពាក្យរបស់ Alibaba បញ្ជាក់ថា៖ដោយសារតែលោកJackMaមានកម្មវិធីជាន់ខ្ពស់គ្នា។ដូច្នេះទើបត្រូវឱ្យលោកនាយកប្រតិបត្តិមកជំនួស ប៉ុន្តែមិនបានបញ្ជាក់ថា លោក Jack Ma ជាប់កម្មវិធីអ្វីនោះទេ៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *