រថយន្តបែនដឹកដីបើកវ៉ាជែងធ្លាក់ប្រឡាយទឹកបណ្តាលឱ្យក្រឡាប់

ភ្នំពេញ៖រថយន្តបែនដឹកដីបើកក្នុងល្បឿនលឿនបានវ៉ាជែងនឹងគេចរថយន្ត១គ្រឿងទៀតបណ្តាលឱ្យរេចង្កូតធ្លាក់ចូលប្រឡាយទឹកក្រឡាប់។គ្រោះថ្នាក់ចរាចរនេះស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ក្នុងភូមិវាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើពណ៌សគ្មានផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៤ក្នុងទិសដៅពីលិចទៅកើតបើកបរក្នុងល្បឿនយ៉ាងលឿន។លុះមកដល់ចំណុចកើតហេតុបានវ៉ាជែងស្រាប់តែគេចរថយន្ត១គ្រឿងទៀតមិនចាំផ្លាកលេខនៅពីមុខបានរេចង្កូតជ្រុលធ្លាក់ប្រឡាយបណ្តាលឱ្យក្រឡាប់តែម្តង៕សេះស

Leave a Reply

Your email address will not be published. Required fields are marked *