ព័ត៌មានសង្គម សន្តិសុខ

បង្ក្រាបសង្វៀនជល់មាន់ចាប់មនុស្ស៣នាក់,មាន់ជល់និងម៉ូតូ២៣គ្រឿង

បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អូរតាគីនិងប៉ុស្តិ៍គោកឃ្មុំកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១បានចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់មួយកន្លែងឃាត់ខ្លួន៣នាក់មាន់ជល់៥ក្បាលនិងម៉ូតូ២៣គ្រឿងនៅវាលស្រែបឹងព្រៃស្ថិតក្នុងភូមិត្រស់ឃុំអូរតាគីស្រុកថ្មគោល។


លោកវរសេនីយ៍ឯកផង់សុភាពអធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថាក្រុមអ្នកញៀនល្បែងជល់មាន់ទាំង៣នាក់រួមមានះ១,ឈ្មោះស៊ុបសំអឿនភេទប្រុសអាយុ៥៤ឆ្នាំ២,ឈ្មោះព្រិលបុលភេទប្រុសអាយុ៣៨ឆ្នាំនិង៣,ឈ្មោះប៊ុនលីភេទប្រុសអាយុ៥៤ឆ្នាំ។ចំណែកវត្ថុតាងដកហូតបានរួមមាន៖មាន់ជល់ចំនួន៥ក្បាលសង្វៀនជល់មាន់ចំនួន២ជញ្ជីងតូចថ្លឹងមាន់ចំនួន១គ្រឿងម៉ូតូចំនួន២៣គ្រឿងកម្រាលចំនួន២និងឆ្នាំងសម្រាប់ស្អំមាន់ចំនួន២។

ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនលេងល្បែងស៊ីសងមាន់ជល់ទាំងបីនាក់រួមជាមួយវត្ថុត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់៕សេះស

rsc

Leave a Reply

Your email address will not be published. Required fields are marked *