ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចចាប់បានហើយជនដែលឆក់ទូរស័ព្ទរត់ចូលក្នុងលូបាត់១យប់១ថ្ងៃ

ភ្នំពេញ៖កម្លាំងនគរបាលចាប់បានហើយជនសង្ស័យម្នាក់ក្រោយ ឆក់ទូរស័ព្ទដៃពីអ្នកដំណើរបានសម្រេចរួចរត់ចូលក្នុងលូបាត់ កាលពីថ្ងៃទី២១ ខែកុម្ភ:។

សមត្ថកិច្ចខណ្ឌឫស្សីកែវបានយករថយន្តស្ទូចគាស់គម្របលូជាច្រើនកន្លែងឃើញជនសង្ស័យម្នាក់ក្នុងចំណោម២នាក់លាក់ខ្លួន ក្នុងលូលើផ្លូវលេខ៩៩ Bសង្កាត់ឫស្សីកែវនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ។

មន្ត្រីនគរបាលបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ ម៉ូភេទប្រុសលាក់ខ្លួនក្នុងលូទឹកស្អុយ រយ:ពេលមួយយប់មួយថ្ងៃ ។បច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលខណ្ឌឫស្សីកែវ បានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់ ៕វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *