សន្តិសុខ

ជិះម៉ូតូជ្រុលទៅបុករថយន្តនារី២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ នារី២នាក់បានជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តម៉ាកព្រុស បណ្ដាលឱ្យដួលរបួសធ្ងន់សន្លប់ស្តូក ។ហេតុការណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ទល់មុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីម៉ោង២រសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BH 9679 មិនបានស្គាល់ឈ្មោះអ្នកបើកបរនោះទេ ។ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 1AH 60 29 ជិះឌុបគ្នាដោយនារី២ នាក់រងរបួសសន្លប់ នៅកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ចុះមកវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីឱ្យតំណាងខាងនារីរងគ្រោះ និងភាគីរថយន្តដោះស្រាយជាក្រោយ ៕វិចិត្រ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *