ព័ត៌មានសង្គម សន្តិសុខ

ពន្ធនាគារខេត្តកំពង់ចាមស្ថាបនាបានជាង៩០ភាគរយ

កំពង់ចាម៖ពន្ធនាគារខេត្តកំពង់ចាមដែលមានទីតាំងស្ថិតនៅឃ្លាតពីផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិផ្កាយព្រឹកឃុំមៀនស្រុកព្រៃឈរគឺបច្ចុប្បន្នស្ថាបនាបានប្រមាណជាង៩០ភាគរយហើយ។ដែលនឹងអាចរួចរាល់និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងកំឡុងខែមេសាឆ្នាំ២០២១ខាងមុខនេះបន្ទាប់ពីចំណាយពេលសាងសង់អស់រយ:ពេលចំនួនពីរឆ្នាំ។

នេះតាមការបញ្ជាក់ប្រាប់របស់លោកឧត្តមអគារនុរក្សថ្នាក់លេខ២ហ៊ុនខីប្រធានពន្ធនាគារខេត្តកំពង់ចាមជម្រាបជូនលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមដែលបានដឹកនាំសហការីរួមទាំងមន្រ្តីអង្គភាពពាក់ព័ន្ធចុះពិនិត្យដំណើរការសាងសង់ពន្ធនាគារមួយនេះនៅទីតាំងខាងលើនិងផ្តល់សម្ភារការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ.១៩ ដល់ខាងពន្ធនាគារនេះ នាព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២១។

លោកប្រធានពន្ធនាគារឱ្យដឹងថា៖ពន្ធនាគារថ្មីនេះមានចំនួនបីអគារស្មើនឹង៥៣បន្ទប់ដែលអាចផ្ទុកចំនួនពិរុទ្ធជននិងអ្នកទោសបានប្រហែលជាង១.០០០នាក់។ដោយបច្ចុប្បន្នស្ថាបនាបានប្រមាណជាង៩០ភាគរយហើយដែលនឹងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងកំឡុងខែមេសាឆ្នាំ២០២១ខាងមុខនេះ។លក្ខណ:ពិសេសរបស់ពន្ធនាគារថ្មីនេះគឺមានផាសុខភាពនិងបរិស្ថានល្អជាងពន្ធនាគារ ចាស់នៅខាងមាត់ឃ្មង់ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថាកាលពីព្រឹក ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីបាននាំយកអំណោយផ្តល់ជូនខាងពន្ធនាគារជាសម្ភារសម្រាប់ទប់ស្កាត់ការឆ្លងជំងឺកូវីដ.១៩រួមមាន ម៉ាស់ចំនួន ២.០០០ ម៉ាស់ និងអាល់កុលចំនួន ៣០០ លីត្រ៕សម្បតិ្ត

rsc

Leave a Reply

Your email address will not be published. Required fields are marked *