ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

នាំខ្លួនពលករ២០នាក់ដែលចេញពីប្រទេសថៃមិនព្រមធ្វើចត្តាឡីស័កឱ្យគ្រូពេទ្យ

បាត់ដំបង៖ពលករខ្មែរចំនួន ២០នាក់នៅដែលចេញពីប្រទេសថែហើយព្យាយាមគេចវេះមិនព្រមចូលធ្វើចត្តាឡីស័កត្រូវសមត្ថកិច្ចនាំខ្លួនប្រគល់ឱ្យគ្រូពេទ្យអនុវត្តវិធានការសុខាភិបាល។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី១០ខែមីនាឆ្នា២០២១កម្លាំងនគរបាលសហការជាមួយកម្លាំងយោធាបានឃាត់ខ្លួនពលករខ្មែរ ចំនួន២០នាក់ដែលវិលត្រឡប់មកពីប្រទេសថៃ។ពលករទាំងនេះបានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ហើយព្យាយាមគេចវេះមិនព្រមចូលធ្វើចត្តាឡីតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល។

មន្ត្រីដដែលបានបន្តថា៖ពលករដែលប្រុងមិនព្រមចូលធ្វើចត្តាឡីស័កនេះនៅថ្ងៃកើតហេតុបានលបលួចចេញតាមច្រករបៀងចំនួន ២គឺនៅត្រង់ចំណុចភូមិចម្ការត្រប់ ក្នុងឃុំបារាំងធ្លាក់ សស្រុកភ្នំព្រឹក និងភូមិរស្មី  ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មន្ត្រីនគរបាលបានបញ្ជាក់ដែរថា៖កម្លាំងបាន ប្រគល់ពលករខ្មែរ២០នាក់នេះទៅ មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ ៣២ ពិនិត្យសុខភាព និងយកវត្ថុសំណាក។ក្នុងនោះ តម្រូវឱ្យតាមដានរយ:ពេល ១៤ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ឆ្លងចូលក្នុងសហគមន៍៕សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *